1 នោះយើងបានវិលមកពិចារណាមើលអស់ទាំងការសង្កត់សង្កិន ដែលកើតមកនៅក្រោមថ្ងៃ ក៏ឃើញទឹកភ្នែករបស់ពួកអ្នកដែលត្រូវគេសង្កត់សង្កិន ហើយឃើញថា គេគ្មានអ្នកណានឹងជួយដោះទុក្ខឡើយ គេត្រូវរឹបជាន់ដោយពួកអ្នកមានអំណាច ឥតអ្នកណានឹងជួយដោះទុក្ខទេ
2 ហេតុនោះយើងក៏សរសើរដល់មនុស្សដែលស្លាប់ជាយូរមកហើយ ជាជាងមនុស្សដែលនៅរស់នៅឡើយ
3 អើអ្នកដែលមិនទាន់កើតមកនៅឡើយ ជាអ្នកដែលមិនបានឃើញការអាក្រក់ដែលកើតនៅក្រោមថ្ងៃ នោះវិសេសជាងពួកទាំង២នោះទៅទៀត។
4 រួចយើងបានឃើញអស់ទាំងការនឿយហត់ និងគ្រប់ការដែលធ្វើបានដោយស្រួលថា ជាហេតុនាំឲ្យអ្នកជិតខាងមានចិត្តច្រណែនដល់គ្នានឹងគ្នា នេះក៏ជាការឥតមានទំនង ហើយជាអសារឥតការទទេ។