សាស្តា 4:1-5 KHOV

1 នោះ​យើង​បាន​វិល​មក​ពិចារណា​មើល​អស់​ទាំង​ការ​សង្កត់‌សង្កិន ដែល​កើត​មក​នៅ​ក្រោម​ថ្ងៃ ក៏​ឃើញ​ទឹក​ភ្នែក​របស់​ពួក​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ហើយ​ឃើញ​ថា គេ​គ្មាន​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​ឡើយ គេ​ត្រូវ​រឹប‌ជាន់​ដោយ​ពួក​អ្នក​មាន​អំណាច ឥត​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​ទេ

2 ហេតុ​នោះ​យើង​ក៏​សរសើរ​ដល់​មនុស្ស​ដែល​ស្លាប់​ជា​យូរ​មក​ហើយ ជា​ជាង​មនុស្ស​ដែល​នៅ​រស់​នៅ​ឡើយ

3 អើ​អ្នក​ដែល​មិន​ទាន់​កើត​មក​នៅ​ឡើយ ជា​អ្នក​ដែល​មិន​បាន​ឃើញ​ការ​អាក្រក់​ដែល​កើត​នៅ​ក្រោម​ថ្ងៃ នោះ​វិសេស​ជាង​ពួក​ទាំង​២​នោះ​ទៅ​ទៀត។

4 រួច​យើង​បាន​ឃើញ​អស់​ទាំង​ការ​នឿយ​ហត់ និង​គ្រប់​ការ​ដែល​ធ្វើ​បាន​ដោយ​ស្រួល​ថា ជា​ហេតុ​នាំ​ឲ្យ​អ្នក​ជិត​ខាង​មាន​ចិត្ត​ច្រណែន​ដល់​គ្នា​នឹង​គ្នា នេះ​ក៏​ជា​ការ​ឥត​មាន​ទំនង ហើយ​ជា​អសារ​ឥត​ការ​ទទេ។

5 មនុស្ស​ល្ងី‌ល្ងើ​គេ​ឱប​ដៃ ហើយ​ស៊ី​សាច់​របស់​ខ្លួន​គេ