សាស្តា 4:12-16 KHOV

12 ហើយ​បើ​មាន​ខ្មាំង​ណា​មក ដែល​មាន​កំឡាំង​ជាង នោះ​២​នាក់​នឹង​អាច​ទប់​ទល់​បាន ឯ​ពួរ​៣​ធ្លុង​មិន​ងាយ​ដាច់​ទេ។

13 មនុស្ស​កំឡោះ​ដែល​ទាល់​ក្រ តែ​មាន​ប្រាជ្ញា នោះ​វិសេស​ជាង​ស្តេច​ដែល​ចាស់‌ជរា ហើយ​ល្ងី‌ល្ងើ ជា​ស្តេច​ដែល​មិន​ព្រម​ទទួល​សេចក្ដី​ដាស់‌តឿន​ទៀត

14 ដ្បិត​ទោះ​បើ​អ្នក​នោះ​ចេញ​ពី​គុក​មក ឬ​កើត​មក​ជា​អ្នក​ក្រ​ក្នុង​នគរ​ក៏​ដោយ គង់​តែ​នឹង​ឡើង​សោយ‌រាជ្យ​បាន​ដែរ

15 យើង​បាន​ឃើញ​គ្រប់​មនុស្ស​មាន​ជីវិត​រស់ ដែល​ដើរ​នៅ​ក្រោម​ថ្ងៃ​ថា គេ​កាន់​ខាង​មនុស្ស​កំឡោះ​នោះ គឺ​ជា​អ្នក​ទី​២​ដែល​បាន​តាំង​ឡើង​ជំនួស​គេ

16 ឯ​បណ្តា‌ជន​ទាំង‌ឡាយ គឺ​ជា​ពួក​មនុស្ស​ដែល​អ្នក​នោះ​គ្រប់‌គ្រង​លើ នោះ​ប្រមាណ​មិន​បាន​ឡើយ ប៉ុន្តែ​ពួក​មនុស្ស​ដែល​កើត​មក​ក្រោយ គេ​នឹង​មិន​សុខ​ចិត្ត​ចំពោះ​អ្នក​នោះ​ទេ នេះ​ពិត​ប្រាកដ​ជា​ឥត​មាន​ប្រយោជន៍ ហើយ​អសារ​ឥត​ការ​ទទេ​ដែរ។