13 មនុស្សកំឡោះដែលទាល់ក្រ តែមានប្រាជ្ញា នោះវិសេសជាងស្តេចដែលចាស់ជរា ហើយល្ងីល្ងើ ជាស្តេចដែលមិនព្រមទទួលសេចក្ដីដាស់តឿនទៀត
14 ដ្បិតទោះបើអ្នកនោះចេញពីគុកមក ឬកើតមកជាអ្នកក្រក្នុងនគរក៏ដោយ គង់តែនឹងឡើងសោយរាជ្យបានដែរ
15 យើងបានឃើញគ្រប់មនុស្សមានជីវិតរស់ ដែលដើរនៅក្រោមថ្ងៃថា គេកាន់ខាងមនុស្សកំឡោះនោះ គឺជាអ្នកទី២ដែលបានតាំងឡើងជំនួសគេ
16 ឯបណ្តាជនទាំងឡាយ គឺជាពួកមនុស្សដែលអ្នកនោះគ្រប់គ្រងលើ នោះប្រមាណមិនបានឡើយ ប៉ុន្តែពួកមនុស្សដែលកើតមកក្រោយ គេនឹងមិនសុខចិត្តចំពោះអ្នកនោះទេ នេះពិតប្រាកដជាឥតមានប្រយោជន៍ ហើយអសារឥតការទទេដែរ។