2 ហេតុនោះយើងក៏សរសើរដល់មនុស្សដែលស្លាប់ជាយូរមកហើយ ជាជាងមនុស្សដែលនៅរស់នៅឡើយ
3 អើអ្នកដែលមិនទាន់កើតមកនៅឡើយ ជាអ្នកដែលមិនបានឃើញការអាក្រក់ដែលកើតនៅក្រោមថ្ងៃ នោះវិសេសជាងពួកទាំង២នោះទៅទៀត។
4 រួចយើងបានឃើញអស់ទាំងការនឿយហត់ និងគ្រប់ការដែលធ្វើបានដោយស្រួលថា ជាហេតុនាំឲ្យអ្នកជិតខាងមានចិត្តច្រណែនដល់គ្នានឹងគ្នា នេះក៏ជាការឥតមានទំនង ហើយជាអសារឥតការទទេ។
5 មនុស្សល្ងីល្ងើគេឱបដៃ ហើយស៊ីសាច់របស់ខ្លួនគេ
6 បើមានតែ១ក្តាប់ទាំងប្រកបដោយសេចក្ដីសុខ នោះវិសេសជាងមាន២ក្តាប់ ហើយមានទាំងការនឿយហត់ និងការខំជាអសារឥតការផង។
7 រួចយើងងាកបែរមក ឃើញការដែលឥតប្រយោជន៍នៅក្រោមថ្ងៃ
8 គឺមានម្នាក់ដែលនៅតែឯងឥតមានគូ អើគ្មានទាំងកូន ឬបងប្អូនផង ប៉ុន្តែការនឿយហត់របស់អ្នកនោះមិនចេះអស់មិនចេះហើយឡើយ ភ្នែកគេក៏មិនបានស្កប់ស្កល់ដោយទ្រព្យសម្បត្តិដែរ គេក៏នឹកថា អញធ្វើការនឿយហត់ ហើយបង្អត់សេចក្ដីល្អដល់ព្រលឹងដូច្នេះ នោះតើសំរាប់អ្នកណា នេះជាការឥតប្រយោជន៍ដែរ ហើយក៏អាក្រក់ណាស់ផង