1 ចូររក្សាជើងឯង ក្នុងកាលដែលចូលទៅក្នុងដំណាក់នៃព្រះ ដ្បិតដែលចូលទៅជិតដើម្បីស្តាប់ នោះវិសេសជាងថ្វាយយញ្ញបូជារបស់មនុស្សល្ងីល្ងើ ពីព្រោះគេមិនដឹងជាគេធ្វើអាក្រក់ទេ។
2 កុំឲ្យចិត្តឯងរហ័សពេក ក៏កុំឲ្យមាត់ឯងពោលឥតបើគិតនៅចំពោះព្រះឡើយ ដ្បិតព្រះទ្រង់គង់នៅឯស្ថានសួគ៌ ហើយឯងនៅផែនដីទេ ដូច្នេះ ត្រូវឲ្យឯងមានសំដីតិចវិញ
3 ដ្បិតការដែលយល់សប្តិ នោះកើតមកដោយមានរវល់ជាច្រើន ហើយសំឡេងរបស់មនុស្សល្ងីល្ងើ ក៏ឮដោយមានពាក្យសំដីច្រើនដែរ
4 កាលណាឯងបន់ព្រះ នោះកុំឲ្យបង្អង់នឹងលាបំណន់នោះឡើយ ពីព្រោះទ្រង់មិនសព្វព្រះហឫទ័យនឹងមនុស្សល្ងីល្ងើទេ ចូរសងតាមដែលឯងបានបន់ចុះ