6 កុំបើកឲ្យមាត់ឯងបណ្តាលឲ្យរូបសាច់ឯងធ្វើបាបឡើយ ក៏កុំឲ្យពោលនៅមុខទេវតាថា នេះជាការច្រឡំទេ តើចង់ឲ្យព្រះមានសេចក្ដីខ្ញាល់ ដោយសំឡេងឯង ហើយបំផ្លាញការនៃដៃឯងធ្វើអី
7 ដ្បិតក្នុងការយល់សប្តិច្រើន ហើយក្នុងពាក្យពោលជាច្រើន នោះតែងមានសេចក្ដីឥតប្រយោជន៍ គួរឲ្យកោតខ្លាចដល់ព្រះវិញ។
8 បើសិនជាឯងឃើញគេសង្កត់សង្កិនមនុស្សទាល់ក្រ ឬពួកច្រឡោតកំពុងតែបង្វែរសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងស្រុកណា នោះកុំឲ្យឆ្ងល់ពីការនោះឡើយ ដ្បិតមានអ្នកមួយដែលខ្ពស់ជាង គេត្រួតមើលអ្នកធំនោះ ហើយក៏មានដែលខ្ពស់ជាងគេទៅទៀតផង
9 ១ទៀតផលកើតពីដី នោះសំរាប់គ្រប់គ្នា ទោះទាំងស្តេចក៏បានស្បៀងអាហារពីចំការមកដែរ។
10 អ្នកណាដែលស្រឡាញ់ប្រាក់ នោះនឹងមិនស្កប់ចិត្តដោយប្រាក់ប៉ុណ្ណោះទេ ឬអ្នកណាដែលចូលចិត្តនឹងទ្រព្យដ៏បរិបូរ នោះក៏មិនស្កប់ចិត្តដោយផលចំរើនប៉ុណ្ណោះដែរ នេះក៏ជាការឥតប្រយោជន៍ទទេ
11 កាលណារបស់ទ្រព្យបានចំរើនឡើង នោះពួកអ្នកដែលស៊ីទ្រព្យនោះ ក៏មានគ្នាច្រើនឡើងដែរ ដូច្នេះ តើមានប្រយោជន៍អ្វីដល់ម្ចាស់នៃទ្រព្យសម្បត្តិនោះ លើកតែបានឃើញដោយភ្នែកប៉ុណ្ណោះ
12 ឯការដេកលក់នៃមនុស្សដែលធ្វើការនឿយហត់ នោះស្រួលឆ្ងាញ់ ទោះបើបានបរិភោគតិចឬច្រើនក្តី ប៉ុន្តែការបរិភោគហួសប្រមាណរបស់អ្នកមាន នោះមិនឲ្យគេដេកលក់បានទេ។