1 មានការអាក្រក់១ទៀត ដែលយើងបានឃើញនៅក្រោមថ្ងៃ ជាការដែលមានជាញឹកញយនៅក្នុងពួកមនុស្សលោកដែរ
2 គឺមានមនុស្សដែលព្រះទ្រង់ប្រទានឲ្យមានទ្រព្យសម្បត្តិ និងធនធាន ហើយកិត្តិយស ដល់ម៉្លេះបានជាគេមិនខ្វះខាតអ្វី ក្នុងគ្រប់ទាំងរបស់ដែលចិត្តប្រាថ្នាចង់បានឡើយ តែព្រះទ្រង់មិនប្រទានឲ្យមានអំណាចអាចនឹងបរិភោគបានទេ គឺមានអ្នកដទៃបរិភោគវិញ នេះជាការឥតមានទំនង ហើយជាគ្រោះថ្នាក់យ៉ាងអាក្រក់ផង
3 បើសិនជាមនុស្សណាបង្កើតបានកូន១០០នាក់ ហើយរស់នៅជាយូរឆ្នាំ ដល់ម៉្លេះបានជាមានអាយុយឺនយូរ តែមិនបានស្កប់ចិត្តដោយសេចក្ដីល្អ ហើយឥតមានពិធីបញ្ចុះសពខ្លួនផង នោះយើងថា កូនដែលរលូតមកមុនកំណត់ក៏វិសេសជាងអ្នកនោះ
4 ដ្បិតវាកើតមកជាឥតប្រយោជន៍ ហើយក៏បាត់ទៅក្នុងសេចក្ដីងងឹត ឯឈ្មោះក៏គ្របបាំងដោយងងឹតដែរ
5 ១ទៀតវាមិនបានឃើញពន្លឺថ្ងៃ ឬដឹងអ្វីសោះ នេះឯងបានសេចក្ដីស្រាកស្រាន្តជាងអ្នក១នោះ