5 ១ទៀតវាមិនបានឃើញពន្លឺថ្ងៃ ឬដឹងអ្វីសោះ នេះឯងបានសេចក្ដីស្រាកស្រាន្តជាងអ្នក១នោះ
6 អើ ទោះបើអ្នកនោះរស់នៅ១ពាន់ឆ្នាំ ឬថាទ្វេជា២ផង តែឥតដែលមានសេចក្ដីល្អសោះ នោះគង់តែទាំងអស់នឹងចុះទៅឯកន្លែងតែ១ដែរទេតើ។
7 អស់ទាំងកិច្ចការរបស់មនុស្ស នោះសុទ្ធតែសំរាប់មាត់ខ្លួនទេ បើទុកជាដូច្នោះ គង់តែមិនចេះឆ្អែតផង
8 ដ្បិតឯមនុស្សមានប្រាជ្ញា តើមានអ្វីលើសជាងមនុស្សល្ងីល្ងើយ៉ាងណា ឬមនុស្សទាល់ក្រ តើមានអ្វីលើសជាងគេបានជាអាចដើរនៅចំពោះមនុស្សមានជីវិតរស់ដូច្នេះ
9 ការដែលមើលឃើញដោយភ្នែក នោះវិសេសជាងមានចិត្តប៉ងសាវាវិញ នេះជាការឥតប្រយោជន៍ ហើយក៏អសារឥតការដែរ។
10 របស់អ្វីៗដែលមានស្រាប់ នោះបានមានឈ្មោះតាំងពីយូរមកហើយ ក៏មានដឹងជាមនុស្សបែបយ៉ាងណាដែរ ហើយគេពុំអាចនឹងតតាំងនឹងអ្នកដែលពូកែជាងខ្លួនបានឡើយ
11 មានសេចក្ដីជាច្រើនមុខ ដែលនាំឲ្យការឥតប្រយោជន៍ចំរើនកើនឡើង ដូច្នេះ តើមនុស្សបានផលប្រយោជន៍អ្វីខ្លះ