8 ដ្បិតឯមនុស្សមានប្រាជ្ញា តើមានអ្វីលើសជាងមនុស្សល្ងីល្ងើយ៉ាងណា ឬមនុស្សទាល់ក្រ តើមានអ្វីលើសជាងគេបានជាអាចដើរនៅចំពោះមនុស្សមានជីវិតរស់ដូច្នេះ
9 ការដែលមើលឃើញដោយភ្នែក នោះវិសេសជាងមានចិត្តប៉ងសាវាវិញ នេះជាការឥតប្រយោជន៍ ហើយក៏អសារឥតការដែរ។
10 របស់អ្វីៗដែលមានស្រាប់ នោះបានមានឈ្មោះតាំងពីយូរមកហើយ ក៏មានដឹងជាមនុស្សបែបយ៉ាងណាដែរ ហើយគេពុំអាចនឹងតតាំងនឹងអ្នកដែលពូកែជាងខ្លួនបានឡើយ
11 មានសេចក្ដីជាច្រើនមុខ ដែលនាំឲ្យការឥតប្រយោជន៍ចំរើនកើនឡើង ដូច្នេះ តើមនុស្សបានផលប្រយោជន៍អ្វីខ្លះ
12 ដ្បិតតើមានអ្នកណាដឹងពីអ្វីៗដែលល្អសំរាប់មនុស្សក្នុងជីវិតនេះ គឺក្នុងអស់ទាំងថ្ងៃនៃអាយុដ៏ឥតប្រយោជន៍ ដែលរស់នៅដូចជាស្រមោលនេះ ដ្បិតតើអ្នកណាអាចនឹងប្រាប់ដល់មនុស្សបាន អំពីអ្វីៗដែលនឹងកើតមកក្រោយខ្លួននៅក្រោមថ្ងៃនេះ។