សាស្តា 7:17-23 KHOV

17 ម្យ៉ាង​ទៀត កុំ​ឲ្យ​ប្រព្រឹត្ត​អាក្រក់​ហួស​ល្បត់ ក៏​កុំ​ឲ្យ​ល្ងី‌ល្ងើ​ពេក​ដែរ ឯង​ចង់​ស្លាប់​មុន​កំណត់​ធ្វើ​អី

18 ល្អ​ណាស់​ហើយ បើ​ឯង​ចាប់​យក​សេចក្ដី​១​នេះ ហើយ​កុំ​ឲ្យ​ដក​ដៃ​ពី​សេចក្ដី​១​នោះ​ផង ដ្បិត​អ្នក​ណា​ដែល​កោត‌ខ្លាច​ដល់​ព្រះ នឹង​ចៀស​ចេញ​រួច​ពី​សេចក្ដី​ទាំង​នេះ​បាន។

19 ប្រាជ្ញា​រមែង​ជា​កំឡាំង​ដល់​មនុស្ស​ប្រាជ្ញ ជា​ជាង​អ្នក​គ្រប់‌គ្រង​១០​នាក់​ដែល​នៅ​ក្នុង​ទី​ក្រុង​១

20 ពិត​ប្រាកដ​ជា​គ្មាន​មនុស្ស​សុចរិត​ណា​នៅ​ផែនដី ដែល​ប្រព្រឹត្ត​សុទ្ធ​តែ​ល្អ​ឥត​ធ្វើ​បាប​ឡើយ​នោះ​ទេ

21 ១​ទៀត​កុំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពាក្យ​ទាំង​អស់​ដែល​គេ​ពោល​ឡើយ ក្រែង​ឯង​ឮ​បាវ​បំរើ​ជេរ​ដល់​ឯង

22 ដ្បិត​ចិត្ត​ឯង​ក៏​ដឹង​ហើយ​ថា ឯង​បាន​ជេរ​គេ​ដូច្នោះ​ជា​ច្រើន​ដង​ដែរ។

23 យើង​បាន​ល​មើល ឲ្យ​ដឹង​សេចក្ដី​ទាំង​នេះ​ច្បាស់​ដោយ​ប្រាជ្ញា​ហើយ យើង​បាន​សំរេច​ថា យើង​នឹង​បាន​ប្រាជ្ញា ប៉ុន្តែ​ប្រាជ្ញា​បាន​នៅ​ឆ្ងាយ​ពី​យើង​ទេ