20 ពិតប្រាកដជាគ្មានមនុស្សសុចរិតណានៅផែនដី ដែលប្រព្រឹត្តសុទ្ធតែល្អឥតធ្វើបាបឡើយនោះទេ
21 ១ទៀតកុំឲ្យយកចិត្តទុកដាក់ចំពោះពាក្យទាំងអស់ដែលគេពោលឡើយ ក្រែងឯងឮបាវបំរើជេរដល់ឯង
22 ដ្បិតចិត្តឯងក៏ដឹងហើយថា ឯងបានជេរគេដូច្នោះជាច្រើនដងដែរ។
23 យើងបានលមើល ឲ្យដឹងសេចក្ដីទាំងនេះច្បាស់ដោយប្រាជ្ញាហើយ យើងបានសំរេចថា យើងនឹងបានប្រាជ្ញា ប៉ុន្តែប្រាជ្ញាបាននៅឆ្ងាយពីយើងទេ
24 ប្រាជ្ញាដែលមានទាំងប៉ុន្មាន នោះនៅឆ្ងាយ ហើយក៏ជ្រៅណាស់ផង តើនរណាអាចស្ទង់យល់បាន
25 ដូច្នេះ យើងក៏វិលមកផ្ចង់ចិត្តឲ្យបានដឹង ឲ្យស្វះស្វែង ហើយសួររកប្រាជ្ញា និងហេតុការផ្សេងៗ ហើយឲ្យបានដឹងថា អំពើអាក្រក់ជាសេចក្ដីល្ងីល្ងើ ហើយថា សេចក្ដីល្ងីល្ងើនោះជាសេចក្ដីចំកួតផង
26 យើងក៏បានឃើញថា ស្ត្រីដែលមានចិត្ត ជាអន្ទាក់ជាលប់ ហើយដែលដៃជាចំណងផង នាងនោះជាទីជូរចត់ជាងសេចក្ដីស្លាប់ទៅទៀត អ្នកណាដែលគាប់ដល់ព្រះហឫទ័យនៃព្រះនឹងបានគេចរួចពីស្ត្រីនោះ តែមនុស្សមានបាបនឹងត្រូវវាចាប់បានវិញ