25 ដូច្នេះ យើងក៏វិលមកផ្ចង់ចិត្តឲ្យបានដឹង ឲ្យស្វះស្វែង ហើយសួររកប្រាជ្ញា និងហេតុការផ្សេងៗ ហើយឲ្យបានដឹងថា អំពើអាក្រក់ជាសេចក្ដីល្ងីល្ងើ ហើយថា សេចក្ដីល្ងីល្ងើនោះជាសេចក្ដីចំកួតផង
26 យើងក៏បានឃើញថា ស្ត្រីដែលមានចិត្ត ជាអន្ទាក់ជាលប់ ហើយដែលដៃជាចំណងផង នាងនោះជាទីជូរចត់ជាងសេចក្ដីស្លាប់ទៅទៀត អ្នកណាដែលគាប់ដល់ព្រះហឫទ័យនៃព្រះនឹងបានគេចរួចពីស្ត្រីនោះ តែមនុស្សមានបាបនឹងត្រូវវាចាប់បានវិញ
27 ឯគ្រូប្រដៅលោកមានប្រសាសន៍ថា មើល ឯសេចក្ដីនោះ យើងបានស្វែងរកឃើញហើយ ដោយបូករួមសេចក្ដីនេះ១នោះ១ ដើម្បីឲ្យបានដឹងហេតុ
28 ក៏មានសេចក្ដីនេះទៀត ដែលចិត្តយើងកំពុងតែរក តែមិនទាន់ឃើញនៅឡើយ ក្នុង១ពាន់នាក់ យើងរកបានប្រុសពិតតែម្នាក់ទេ តែក្នុងពួកអ្នកទាំងនោះ យើងរកស្រីពិតតែ១ក៏មិនបានផង
29 មើលយើងបានឃើញតែប៉ុណ្ណោះ គឺថាព្រះទ្រង់បានបង្កើតមនុស្សមកជាទៀងត្រង់ ប៉ុន្តែ គេបានស្វែងរកបង្កើតការអាក្រក់ជាច្រើនវិញ។