6 ដ្បិតសំណើចរបស់មនុស្សល្ងីល្ងើ នោះឮដូចជាសូរគុកគឹក ពីបន្លាដែលឆេះក្រោមឆ្នាំង នេះក៏ជាការឥតប្រយោជន៍ទទេ
7 ពិតប្រាកដជាការសង្កត់សង្កិនរមែងបណ្តាលឲ្យមនុស្សដែលមានប្រាជ្ញា ទៅជាក្រឡកចិត្តវិញ ហើយសំណូកក៏បង្ខូចគំនិតផង។
8 ការបង្ហើយអ្វីៗ នោះវិសេសជាងចាប់ផ្តើមការទៅទៀត ហើយដែលមានចិត្តអត់ធ្មត់ នោះវិសេសជាងមានចិត្តអំនួតដែរ
9 កុំឲ្យមានចិត្តរហ័សខឹងឡើយ ដ្បិតសេចក្ដីកំហឹងរមែងនៅក្នុងទ្រូងរបស់មនុស្សល្ងីល្ងើទេ
10 កុំឲ្យសួរថា ហេតុអ្វីបានជាសម័យជាន់មុនល្អជាងសម័យសព្វថ្ងៃនេះ ដ្បិតដែលសួរដូច្នេះ នោះមិនមែនដោយប្រាជ្ញាទេ។
11 ឯប្រាជ្ញានោះល្អស្មើនឹងមរដក អើ ក៏វិសេសជាងដល់ពួកអ្នកដែលឃើញពន្លឺថ្ងៃផង
12 ដ្បិតប្រាជ្ញាជាគ្រឿងការពារខ្លួន ដូចជាប្រាក់ក៏ជាគ្រឿងការពារខ្លួនដែរ ប៉ុន្តែការដែលវិសេសជាងខាងចំណេះ គឺថាប្រាជ្ញារមែងតែរក្សាជីវិតរបស់ពួកអ្នកប្រាជ្ញឲ្យគង់នៅ