សាស្តា 7:8-14 KHOV

8 ការ​បង្ហើយ​អ្វីៗ នោះ​វិសេស​ជាង​ចាប់​ផ្តើម​ការ​ទៅ​ទៀត ហើយ​ដែល​មាន​ចិត្ត​អត់‌ធ្មត់ នោះ​វិសេស​ជាង​មាន​ចិត្ត​អំនួត​ដែរ

9 កុំ​ឲ្យ​មាន​ចិត្ត​រហ័ស​ខឹង​ឡើយ ដ្បិត​សេចក្ដី​កំហឹង​រមែង​នៅ​ក្នុង​ទ្រូង​របស់​មនុស្ស​ល្ងី‌ល្ងើ​ទេ

10 កុំ​ឲ្យ​សួរ​ថា ហេតុ​អ្វី​បាន​ជា​សម័យ​ជាន់​មុន​ល្អ​ជាង​សម័យ​សព្វ​ថ្ងៃ​នេះ ដ្បិត​ដែល​សួរ​ដូច្នេះ នោះ​មិន​មែន​ដោយ​ប្រាជ្ញា​ទេ។

11 ឯ​ប្រាជ្ញា​នោះ​ល្អ​ស្មើ​នឹង​មរដក អើ ក៏​វិសេស​ជាង​ដល់​ពួក​អ្នក​ដែល​ឃើញ​ពន្លឺ​ថ្ងៃ​ផង

12 ដ្បិត​ប្រាជ្ញា​ជា​គ្រឿង​ការ‌ពារ​ខ្លួន ដូច​ជា​ប្រាក់​ក៏​ជា​គ្រឿង​ការ‌ពារ​ខ្លួន​ដែរ ប៉ុន្តែ​ការ​ដែល​វិសេស​ជាង​ខាង​ចំណេះ គឺ​ថា​ប្រាជ្ញា​រមែង​តែ​រក្សា​ជីវិត​របស់​ពួក​អ្នក​ប្រាជ្ញ​ឲ្យ​គង់​នៅ

13 ចូរ​ពិចារណា​ស្នាដៃ​របស់​ព្រះ ដ្បិត​របស់​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​ក្ងិច‌ក្ងក់ នោះ​តើ​អ្នក​ណា​អាច​នឹង​ធ្វើ​ឲ្យ​ត្រង់​វិញ​បាន

14 នៅ​គ្រា​ដែល​មាន​សេចក្ដី​ចំរើន នោះ​ចូរ​ឲ្យ​មាន​ចិត្ត​អរ​សប្បាយ​ចុះ ហើយ​នៅ​គ្រា​ក្រក្រី នោះ​ចូរ​ពិចារណា​វិញ អើ ព្រះ​ទ្រង់​បាន​ដាក់​ទាំង​២​នោះ​នៅ​ទន្ទឹម​គ្នា ប្រយោជន៍​ឲ្យ​មនុស្ស​ស្វែង​រក ឲ្យ​យល់​មិន​បាន​ចំពោះ​ការ​ដែល​កើត​មក​ខាង​ក្រោយ។