1 តើមានអ្នកណាដូចអ្នកប្រាជ្ញ តើអ្នកណាចេះកាត់ស្រាយន័យសេចក្ដីអ្វីៗ ប្រាជ្ញារបស់មនុស្សរមែងធ្វើឲ្យទឹកមុខគេផូរផង់ឡើង ហើយទឹកមុខរឹងរបស់គេក៏ផ្លាស់ប្រែទៅ
2 យើងសូមរំឭកថា ចូរប្រព្រឹត្តតាមបង្គាប់នៃស្តេចចុះ នោះគឺដោយយល់ដល់សម្បថ ដែលខ្លួនបានស្បថដល់ព្រះផង
3 កុំឲ្យប្រញាប់នឹងថយចេញពីចំពោះស្តេចឡើយ ក៏កុំឲ្យស្អិតចិត្តក្នុងអំពើអាក្រក់ណាដែរ ដ្បិតស្តេចទ្រង់ធ្វើតាមតែព្រះទ័យទ្រង់
4 ពីព្រោះព្រះបន្ទូលនៃស្តេចមានឫទ្ធិអំណាច តើមានអ្នកណាហ៊ានទូលដល់ទ្រង់ថា តើទ្រង់ធ្វើអីនោះ
5 អ្នកណាដែលប្រព្រឹត្តតាមបញ្ញត្តច្បាប់ នោះនឹងមិនស្គាល់ការអាក្រក់ណាឡើយ ១ទៀត ចិត្តរបស់មនុស្សមានប្រាជ្ញារមែងយល់ពេលដែលស្រួល និងសេចក្ដីវិនិច្ឆ័យ
6 ក៏មានពេលវេលា និងសេចក្ដីវិនិច្ឆ័យ សំរាប់គ្រប់ការទាំងអស់ ពីព្រោះសេចក្ដីអាក្រក់របស់មនុស្សតែងតែសង្កត់លើខ្លួនគេជាធ្ងន់