10 តាមដំណើរនោះ យើងបានឃើញគេហែខ្មោចមនុស្សអាក្រក់ទៅកប់ តែចំណែកពួកអ្នកត្រឹមត្រូវវិញ គេបាត់ចេញពីទីបរិសុទ្ធ ហើយមនុស្សនៅក្នុងទីក្រុងក៏ភ្លេចគេទៅ នេះក៏ជាការឥតមានទំនងដែរ
11 ចិត្តរបស់ពួកមនុស្សជាតិបានផ្តាច់ទៅ ឲ្យប្រព្រឹត្តតាមអំពើអាក្រក់ជានិច្ច ដោយព្រោះតែការធ្វើទោស ចំពោះអំពើអាក្រក់ មិនបានសំរេចជាយ៉ាងឆាប់
12 ទោះបើមនុស្សមានបាបប្រព្រឹត្តអំពើអាក្រក់ដល់ទៅ១០០ដង ហើយចំរើនអាយុយឺនយូរក៏ដោយ គង់តែយើងដឹងថា ពួកអ្នកដែលកោតខ្លាចដល់ព្រះ គឺដែលកោតខ្លាចនៅចំពោះទ្រង់ គេនឹងមានសេចក្ដីសុខស្រួលវិញ
13 តែមិនបានសេចក្ដីសុខស្រួល ដល់មនុស្សអាក្រក់ទេ ឯអាយុគេ ដែលធៀបដូចជាស្រមោល នោះក៏មិនបានយឺនយូរដែរ ពីព្រោះគេមិនកោតខ្លាចដល់ព្រះឡើយ។
14 មានការឥតមានទំនងម្យ៉ាង ដែលតែងតែមាននៅផែនដី គឺមានមនុស្សសុចរិតដែលទទួលសំណងតាមអំពើរបស់មនុស្សអាក្រក់វិញ ១ទៀត មានមនុស្សអាក្រក់ដែលទទួលសំណងតាមអំពើរបស់មនុស្សសុចរិតដែរ យើងថាសេចក្ដីនោះជាការឥតមានទំនងសោះ
15 រួចយើងបាននិយមខាងសេចក្ដីសប្បាយ ពីព្រោះនៅក្រោមថ្ងៃ មនុស្សឥតមានអ្វីល្អជាងការស៊ីផឹក ហើយមានចិត្តរីករាយនោះទេ ដ្បិតមានតែការប៉ុណ្ណោះ ជាផលពីការនឿយហត់របស់ខ្លួនដែលនឹងនៅជាប់រាល់តែថ្ងៃអស់១ជីវិតខ្លួន ដែលព្រះទ្រង់បានប្រទានឲ្យរស់នៅក្រោមថ្ងៃ។
16 កាលយើងបានផ្ចង់ចិត្តឲ្យស្គាល់ប្រាជ្ញា ហើយនឹងពិចារណាពីអស់ទាំងការដែលកើតមាននៅផែនដី ឃើញថា មានមនុស្សដែលមិនចេះដេកលក់ ទោះទាំងយប់ ឬថ្ងៃផង