សាស្តា 8:2-8 KHOV

2 យើង​សូម​រំឭក​ថា ចូរ​ប្រព្រឹត្ត​តាម​បង្គាប់​នៃ​ស្តេច​ចុះ នោះ​គឺ​ដោយ​យល់​ដល់​សម្បថ ដែល​ខ្លួន​បាន​ស្បថ​ដល់​ព្រះ​ផង

3 កុំ​ឲ្យ​ប្រញាប់​នឹង​ថយ​ចេញ​ពី​ចំពោះ​ស្តេច​ឡើយ ក៏​កុំ​ឲ្យ​ស្អិត​ចិត្ត​ក្នុង​អំពើ​អាក្រក់​ណា​ដែរ ដ្បិត​ស្តេច​ទ្រង់​ធ្វើ​តាម​តែ​ព្រះ‌ទ័យ​ទ្រង់

4 ពី​ព្រោះ​ព្រះ‌បន្ទូល​នៃ​ស្តេច​មាន​ឫទ្ធិ​អំណាច តើ​មាន​អ្នក​ណា​ហ៊ាន​ទូល​ដល់​ទ្រង់​ថា តើ​ទ្រង់​ធ្វើ​អី​នោះ

5 អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​បញ្ញត្ត​ច្បាប់ នោះ​នឹង​មិន​ស្គាល់​ការ​អាក្រក់​ណា​ឡើយ ១​ទៀត ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​រមែង​យល់​ពេល​ដែល​ស្រួល និង​សេចក្ដី​វិនិច្ឆ័យ

6 ក៏​មាន​ពេល​វេលា និង​សេចក្ដី​វិនិច្ឆ័យ សំរាប់​គ្រប់​ការ​ទាំង​អស់ ពី​ព្រោះ​សេចក្ដី​អាក្រក់​របស់​មនុស្ស​តែង‌តែ​សង្កត់​លើ​ខ្លួន​គេ​ជា​ធ្ងន់

7 ដ្បិត​គេ​មិន​ដឹង​ជា​នឹង​កើត​មាន​អ្វី​ទេ តើ​អ្នក​ណា​នឹង​ប្រាប់​ឲ្យ​គេ​ដឹង​ជា​នឹង​កើត​មាន​អ្វី​បាន

8 គ្មាន​អ្នក​ណា​មាន​អំណាច​ត្រួត​លើ​វិញ្ញាណ ដើម្បី​នឹង​ឃាត់​វិញ្ញាណ​បាន​ទេ ក៏​គ្មាន​អ្នក​ណា​មាន​អំណាច​លើ​ថ្ងៃ​មរណៈ​ដែរ គ្មាន​ផ្លូវ​នឹង​គេច​រួច​ចេញ​ពី​ចំបាំង​ទេ ហើយ​សេចក្ដី​អាក្រក់​ក៏​មិន​ជួយ​ឲ្យ​អ្នក​ណា ដែល​ប្រគល់​ខ្លួន​ទៅ​ឲ្យ​ប្រព្រឹត្ត​តាម បាន​រួច​ដែរ។