4 ពីព្រោះព្រះបន្ទូលនៃស្តេចមានឫទ្ធិអំណាច តើមានអ្នកណាហ៊ានទូលដល់ទ្រង់ថា តើទ្រង់ធ្វើអីនោះ
5 អ្នកណាដែលប្រព្រឹត្តតាមបញ្ញត្តច្បាប់ នោះនឹងមិនស្គាល់ការអាក្រក់ណាឡើយ ១ទៀត ចិត្តរបស់មនុស្សមានប្រាជ្ញារមែងយល់ពេលដែលស្រួល និងសេចក្ដីវិនិច្ឆ័យ
6 ក៏មានពេលវេលា និងសេចក្ដីវិនិច្ឆ័យ សំរាប់គ្រប់ការទាំងអស់ ពីព្រោះសេចក្ដីអាក្រក់របស់មនុស្សតែងតែសង្កត់លើខ្លួនគេជាធ្ងន់
7 ដ្បិតគេមិនដឹងជានឹងកើតមានអ្វីទេ តើអ្នកណានឹងប្រាប់ឲ្យគេដឹងជានឹងកើតមានអ្វីបាន
8 គ្មានអ្នកណាមានអំណាចត្រួតលើវិញ្ញាណ ដើម្បីនឹងឃាត់វិញ្ញាណបានទេ ក៏គ្មានអ្នកណាមានអំណាចលើថ្ងៃមរណៈដែរ គ្មានផ្លូវនឹងគេចរួចចេញពីចំបាំងទេ ហើយសេចក្ដីអាក្រក់ក៏មិនជួយឲ្យអ្នកណា ដែលប្រគល់ខ្លួនទៅឲ្យប្រព្រឹត្តតាម បានរួចដែរ។
9 បណ្តាការទាំងនេះយើងបានឃើញអស់ហើយ ក៏បានផ្ចង់ចិត្តចំពោះគ្រប់ទាំងការដែលកើតមាននៅក្រោមថ្ងៃ មានគ្រាដែលមនុស្សម្នាក់ មានអំណាចលើម្នាក់ទៀត ឲ្យគេត្រូវវេទនា
10 តាមដំណើរនោះ យើងបានឃើញគេហែខ្មោចមនុស្សអាក្រក់ទៅកប់ តែចំណែកពួកអ្នកត្រឹមត្រូវវិញ គេបាត់ចេញពីទីបរិសុទ្ធ ហើយមនុស្សនៅក្នុងទីក្រុងក៏ភ្លេចគេទៅ នេះក៏ជាការឥតមានទំនងដែរ