15 រីឯនៅក្រុងនោះ មានមនុស្សក្រម្នាក់ដែលមានប្រាជ្ញា អ្នកនោះក៏ជួយទីក្រុងឲ្យរួច ដោយប្រាជ្ញារបស់ខ្លួន តែគ្មានអ្នកណានឹកគុណពីមនុស្សក្រនោះសោះ
16 នោះយើងបានថា ប្រាជ្ញាវិសេសជាងកំឡាំង ប៉ុន្តែគេតែងមើលងាយចំពោះប្រាជ្ញារបស់មនុស្សក្រវិញ ក៏មិនស្តាប់តាមពាក្យរបស់អ្នកនោះដែរ
17 ការដែលស្តាប់ពាក្យរបស់មនុស្សមានប្រាជ្ញានៅក្នុងទីស្ងាត់ នោះវិសេសជាងសំរែករបស់អ្នកណាដែលគ្រប់គ្រងលើពួកមនុស្សល្ងីល្ងើ
18 ប្រាជ្ញាតែងវិសេសជាងគ្រឿងចំបាំង តែមនុស្សមានបាបតែម្នាក់រមែងបំផ្លាញការល្អទៅជាច្រើនវិញ។