5 ដ្បិតមនុស្សដែលរស់ គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ គេក៏គ្មានរង្វាន់អ្វីទៀតដែរ ពីព្រោះសេចក្ដីនឹកចាំពីគេបានសូន្យបាត់ហើយ
6 ទោះទាំងសេចក្ដីស្រឡាញ់ សេចក្ដីសំអប់ និងសេចក្ដីឈ្នានីសរបស់គេក៏វិនាសសូន្យបាត់ជាយូរមកហើយ គេក៏ឥតមានចំណែកណា ក្នុងការអ្វីដែលធ្វើនៅក្រោមថ្ងៃជាដរាបតទៅមុខដែរ។
7 ដូច្នេះ ចូរទៅចុះ ឲ្យបរិភោគអាហាររបស់ឯងដោយអំណរ ហើយផឹកស្រាទំពាំងបាយជូររបស់ឯងដោយចិត្តរីករាយផង ដ្បិតព្រះទ្រង់បានទទួលការរបស់ឯងហើយ
8 ចូរឲ្យសំលៀកបំពាក់របស់ឯងបានសនៅជានិច្ច ហើយកុំឲ្យខានមានប្រេង នៅលើក្បាលឯងដែរ
9 ចូររស់នៅដោយអំណរ ជាមួយនឹងប្រពន្ធជាទីស្រឡាញ់របស់ឯងដរាបពេល ដែលឯងរស់នៅ ក្នុងជីវិតដ៏ឥតប្រយោជន៍នេះ ដែលទ្រង់បានប្រទានមកឯងនៅក្រោមថ្ងៃចុះ គឺគ្រប់មួយអាយុឥតប្រយោជន៍របស់ឯង ដ្បិតនោះហើយជាចំណែករបស់ឯង នៅក្នុងជីវិតនេះ ហើយក្នុងការនឿយហត់ដែលឯងខំធ្វើនៅក្រោមថ្ងៃផង
10 ការអ្វីដែលដៃឯងអាចធ្វើបាន នោះចូរធ្វើដោយអស់ពីកំឡាំងចុះ ដ្បិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានដំរិះ ឬប្រាជ្ញាឡើយ។
11 យើងក៏វិលមកមើលនៅក្រោមថ្ងៃ ឃើញថា ការរត់ប្រណាំងមិនសំរេចនឹងមនុស្សដែលរត់លឿន ការចំបាំងក៏មិនសំរេចនឹងមនុស្សដែលមានកំឡាំងដែរ ឯនំបុ័ង មិនសំរេចនឹងមនុស្សមានប្រាជ្ញា ឬទ្រព្យសម្បត្តិនឹងមនុស្សមានយោបល់ ឬគុណនឹងមនុស្សស្ទាត់ជំនាញនោះដែរ គ្រប់ទាំងអស់ស្រេចនៅពេលវេលា និងឱកាសវិញ