១ សាំយូអែល 1:19-25 KHOV

19 លុះ​ព្រលឹម​ស្រាង​ឡើង គេ​ក៏​នាំ​គ្នា​ទៅ​ថ្វាយ‌បង្គំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ត្រឡប់​ទៅ​ផ្ទះ​នៅ​រ៉ាម៉ា​វិញ។ឯ​អែល‌កាណា ក៏​ស្គាល់​ហាណា​ជា​ប្រពន្ធ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹក​ចាំ​ពី​នាង

20 លុះ​ដល់​នាង​ហាណា​មាន​ទំងន់​គ្រប់​ខែ​ហើយ នោះ​ក៏​សំរាល​បាន​កូន​ប្រុស​១ នាង​ឲ្យ​ឈ្មោះ​ថា​សាំយូ‌អែល ដោយ​ថា អញ​បាន​សូម​វា​ពី​ព្រះ‌យេហូវ៉ា​មក។

21 ឯ​អែល‌កាណា ជា​ប្ដី​នាង ព្រម​ទាំង​ពួក​គ្រួ​គាត់​ទាំង​អស់ ក៏​នាំ​គ្នា​ឡើង​ទៅ​ថ្វាយ​យញ្ញ‌បូជា តាម​ដែល​ធ្លាប់​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​រាល់​តែ​ឆ្នាំ ហើយ​នឹង​លា​បំណន់​របស់​គាត់​ទៅ

22 តែ​ហាណា​មិន​បាន​ទៅ​ទេ ដោយ​ប្រាប់​ប្ដី​ថា ចាំ​ដល់​កូន​លែង​ដោះ​សិន នោះ​ខ្ញុំ​នឹង​នាំ​វា​ទៅ ឲ្យ​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​នៅ​ទី​នោះ​ជាប់​ជា​ដរាប​ទៅ

23 នោះ​អែល‌កាណា​ជា​ប្ដី​ឆ្លើយ​ថា ចូរ​ធ្វើ​តាម​ដែល​នាង​គិត​ឃើញ​ថា​ត្រូវ​ចុះ ចូរ​នៅ​ចាំ​ទាល់​តែ​វា​លែង​ដោះ​សិន សូម​តែ​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​សំរេច​តាម​ព្រះ‌បន្ទូល​ទ្រង់​ប៉ុណ្ណោះ ដូច្នេះ នាង​ក៏​នៅ​បំបៅ​កូន ទាល់​តែ​បាន​ផ្តាច់​ដោះ​ហើយ

24 លុះ​បាន​ផ្តាច់​ដោះ​ស្រេច​ហើយ នោះ​នាង​ក៏​នាំ​យក​កូន​ឡើង​ទៅ​ជា​មួយ ព្រម​ទាំង​គោ​ឈ្មោល​ស្ទាវ​៣ ម្សៅ​១​ថាំង ហើយ​នឹង​ថង់​ស្បែក​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ​១ នាំ​ទៅ​ឯ​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា​នៅ​ត្រង់​ស៊ីឡូរ ឯ​កូន​នោះ​នៅ​ក្មេង​ណាស់

25 រួច​គេ​សំឡាប់​គោ​ឈ្មោល ហើយ​នាំ​កូន​ទៅ​ឯ​អេលី