១ សាំយូអែល 10:1-7 KHOV

1 នោះ​សាំយូ‌អែល​ក៏​យក​ដប​ប្រេង ចាក់​ទៅ​លើ​ក្បាល​សូល រួច​ថើប​គាត់​ដោយ​ពាក្យ​ថា ឯ​ព្រះ‌យេហូវ៉ា​តើ​ទ្រង់​មិន​បាន​ចាក់​ប្រេង​តាំង​អ្នក ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​មរដក​ទ្រង់​ទេ​ឬ​អី។

2 នៅ​ថ្ងៃ​នេះ កាល​ណា​អ្នក​ចេញ​ពី​ខ្ញុំ​ទៅ នោះ​នឹង​ជួប​ប្រទះ​នឹង​២​នាក់ នៅ​ត្រង់​ផ្នូរ​រ៉ាជែល​ដែល​នៅ​ភូមិ​សេលសា ក្នុង​ព្រំ​ស្រុក​បេន‌យ៉ា‌មីន គេ​នឹង​ប្រាប់​អ្នក​ថា សត្វ​លា​ដែល​អ្នក​រក នោះ​បាន​ឃើញ​ហើយ តែ​ឥឡូវ​ឪពុក​អ្នក​បាន​លែង​គិត​ពី​លា ដោយ​ថប់​ព្រួយ​នឹង​អ្នក​វិញ ដោយ​ថា តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ឲ្យ​បាន​កូន​អញ​មក​វិញ

3 រួច​អ្នក​នឹង​ចេញ​ពី​ទី​នោះ ទៅ​ដល់​ដើម​ម៉ៃសាក់​នៅ​តា‌បោរ នៅ​ទី​នោះ​នឹង​មាន​មនុស្ស​៣​នាក់ ដែល​កំពុង​តែ​ឡើង​ទៅ​ឯ​ព្រះ នៅ​បេត-អែល មក​ជួប​នឹង​អ្នក​ម្នាក់​កាន់​កូន​ពពែ​៣ មួយ​ទៀត​កាន់​នំបុ័ង​៣​ដុំ ហើយ​ម្នាក់​ទៀត​កាន់​ថង់​ស្បែក​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ

4 គេ​នឹង​ជំរាប​សួរ​ដល់​អ្នក ហើយ​នឹង​ជូន​នំបុ័ង​២​ដុំ​មក​អ្នក ដែល​អ្នក​ត្រូវ​ទទួល​ពី​ដៃ​គេ

5 ក្រោយ​នោះ​អ្នក​នឹង​ទៅ​ដល់​ភ្នំ​ព្រះ

6 នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​នឹង​មក​សណ្ឋិត​លើ​អ្នក បណ្តាល​ជា​ខ្លាំង អ្នក​នឹង​ទាយ​ជា​មួយ​នឹង​គេ​ដែរ ហើយ​អ្នក​នឹង​បាន​ប្រែ​ទៅ​ជា​មនុស្ស​ថ្មី​វិញ

7 កាល​ណា​ទី​សំគាល់​ទាំង​នេះ​បាន​កើត​មក​ដល់​អ្នក​ហើយ នោះ​ត្រូវ​ឲ្យ​អ្នក​ធ្វើ​តាម​ទំនង​នៅ​ឱកាស​នោះ​ចុះ ដ្បិត​ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​ហើយ