១ សាំយូអែល 10:15-21 KHOV

15 រួច​មា​របស់​សូល​សួរ​ថា ចូរ​ប្រាប់​ដល់​អញ តើ​លោក​សាំយូ‌អែល​មាន​ប្រសាសន៍​នឹង​ឯង​ដូច​ម្តេច​ខ្លះ

16 នោះ​សូល​ឆ្លើយ​ជំរាប​មា​ថា លោក​បាន​ប្រាប់​យើង​ខ្ញុំ​ជា​ច្បាស់​ថា លា​បាន​ឃើញ​ហើយ តែ​ត្រង់​ឯ​ការ​តាំង​រាជ្យ​ដែល​សាំយូ‌អែល​បាន​ប្រាប់ នោះ​គាត់​មិន​បាន​ជំរាប​ដល់​មា​ទេ។

17 នៅ​គ្រា​នោះ សាំយូ‌អែល​ប្រមូល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មក​ប្រជុំ​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​មីសប៉ា

18 រួច​ប្រាប់​ដល់​ពួក​បណ្តា‌ជន​ទាំង‌ឡាយ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​យ៉ាង​ដូច្នេះ​ថា អញ​បាន​នាំ​ពួក​អ៊ីស្រា‌អែល ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ក៏​បាន​ជួយ​ឯង​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​សាសន៍​អេស៊ីព្ទ ហើយ​ពី​កណ្តាប់​ដៃ​ពួក​នគរ​ទាំង​ប៉ុន្មាន ដែល​សង្កត់‌សង្កិន​ឯង

19 តែ​នៅ​ថ្ងៃ​នេះ ឯង​រាល់​គ្នា​បាន​បោះ‌បង់​ចោល​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​ជួយ​សង្គ្រោះ​ឯង ឲ្យ​រួច​ពី​គ្រប់​ទាំង​គ្រោះ​ថ្នាក់ និង​សេចក្តី​វេទនា​របស់​ឯង ឥឡូវ​នេះ​ឯង​រាល់​គ្នា​បាន​ទូល​ទ្រង់​ថា សូម​តាំង​ស្តេច​ឲ្យ​សោយ‌រាជ្យ​លើ​យើង​រាល់​គ្នា​វិញ ដូច្នេះ ចូរ​ឯង​រាល់​គ្នា​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តាម​ពូជ​អំបូរ តាម​ពួក​ឯង​ទាំង​ពាន់ៗ​ចុះ

20 សាំយូ‌អែល ក៏​ឲ្យ​ពូជ​អំបូរ នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ចូល​មក ហើយ​ព្រះ​ទ្រង់​រើស​យក​ពូជ​អំបូរ​បេន‌យ៉ា‌មីន

21 រួច​លោក​ឲ្យ​ពូជ​អំបូរ​នោះ​ចូល​មក​តាម​គ្រួ​គេ ហើយ​រើស​យក​បាន​គ្រួ​ម៉ាទ្រី ត្រូវ​លើ​រូប​សូល​ជា​កូន​គីស តែ​កាល​គេ​រក​គាត់ នោះ​មិន​ឃើញ​សោះ