១ សាំយូអែល 10:4-10 KHOV

4 គេ​នឹង​ជំរាប​សួរ​ដល់​អ្នក ហើយ​នឹង​ជូន​នំបុ័ង​២​ដុំ​មក​អ្នក ដែល​អ្នក​ត្រូវ​ទទួល​ពី​ដៃ​គេ

5 ក្រោយ​នោះ​អ្នក​នឹង​ទៅ​ដល់​ភ្នំ​ព្រះ

6 នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​នឹង​មក​សណ្ឋិត​លើ​អ្នក បណ្តាល​ជា​ខ្លាំង អ្នក​នឹង​ទាយ​ជា​មួយ​នឹង​គេ​ដែរ ហើយ​អ្នក​នឹង​បាន​ប្រែ​ទៅ​ជា​មនុស្ស​ថ្មី​វិញ

7 កាល​ណា​ទី​សំគាល់​ទាំង​នេះ​បាន​កើត​មក​ដល់​អ្នក​ហើយ នោះ​ត្រូវ​ឲ្យ​អ្នក​ធ្វើ​តាម​ទំនង​នៅ​ឱកាស​នោះ​ចុះ ដ្បិត​ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​ហើយ

8 រួច​ត្រូវ​ឲ្យ​អ្នក​ចុះ​ទៅ​ដល់​គីល‌កាល​មុន​ខ្ញុំ ខ្ញុំ​នឹង​ចុះ​ទៅ​ឯ​អ្នក ដើម្បី​នឹង​ថ្វាយ​ដង្វាយ​ដុត ហើយ​នឹង​យញ្ញ‌បូជា ជា​ដង្វាយ​មេត្រី ចូរ​អ្នក​អង់‌ចាំ​ខ្ញុំ​៧​ថ្ងៃ ទាល់​តែ​ខ្ញុំ​បាន​ទៅ​ដល់​អ្នក នោះ​ខ្ញុំ​នឹង​បង្ហាញ​ពី​ការ​ដែល​អ្នក​ត្រូវ​ធ្វើ។

9 ដូច្នេះ ក៏​កើត​មក​យ៉ាង​នោះ​មែន កាល​សូល​បាន​បែរ​ចេញ​ពី​សាំយូ‌អែល​ទៅ នោះ​ព្រះ​ទ្រង់​បំផ្លាស់‌បំប្រែ​ចិត្ត​គាត់ ហើយ​ទី​សំគាល់​ទាំង​នោះ ក៏​កើត​មក​នៅ​ថ្ងៃ​នោះ​ឯង

10 កាល​គេ​ទៅ​ដល់​ភ្នំ​ហើយ នោះ​មើល មាន​ពួក​ហោរា​មក​ជួប​នឹង​គាត់ ហើយ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ទ្រង់​មក​សណ្ឋិត​លើ​គាត់​បណ្តាល​ឡើង​ជា​ខ្លាំង រួច​គាត់​ទាយ​នៅ​កណ្តាល​ពួក​នោះ