១ សាំយូអែល 10:9-15 KHOV

9 ដូច្នេះ ក៏​កើត​មក​យ៉ាង​នោះ​មែន កាល​សូល​បាន​បែរ​ចេញ​ពី​សាំយូ‌អែល​ទៅ នោះ​ព្រះ​ទ្រង់​បំផ្លាស់‌បំប្រែ​ចិត្ត​គាត់ ហើយ​ទី​សំគាល់​ទាំង​នោះ ក៏​កើត​មក​នៅ​ថ្ងៃ​នោះ​ឯង

10 កាល​គេ​ទៅ​ដល់​ភ្នំ​ហើយ នោះ​មើល មាន​ពួក​ហោរា​មក​ជួប​នឹង​គាត់ ហើយ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ទ្រង់​មក​សណ្ឋិត​លើ​គាត់​បណ្តាល​ឡើង​ជា​ខ្លាំង រួច​គាត់​ទាយ​នៅ​កណ្តាល​ពួក​នោះ

11 កាល​ពួក​អ្នក​ដែល​ស្គាល់​គាត់​ពី​មុន បាន​ឃើញ​គាត់​ទាយ ជា​មួយ​នឹង​ពួក​ហោរា​ដូច្នោះ នោះ​គេ​និយាយ​គ្នា​ថា តើ​មាន​កើត​អ្វី​ដល់​កូន​គីស​នេះ តើ​សូល​ជា​ពួក​ហោរា​ដែរ​ឬ​អី

12 រួច​ម្នាក់​ដែល​នៅ​ទី​នោះ​ក៏​ឆ្លើយ​ឡើង​ថា តើ​ពួក​ហោរា​មាន​អ្នក​ណា​ជា​ឪពុក សេចក្តី​នោះ​ក៏​ត្រឡប់​ទៅ​ជា​ពាក្យ​ទំនឹម‌ទំនៀម​ថា តើ​សូល​ជា​ពួក​ហោរា​ដែរ​ឬ​អី

13 កាល​គាត់​ឈប់​ទាយ​ហើយ នោះ​ក៏​ឡើង​ទៅ​ឯ​ទី​ខ្ពស់។

14 ឯ​មា​របស់​សូល ក៏​សួរ​ដល់​គាត់ និង​អ្នក​បំរើ​ថា តើ​ឯង​បាន​ទៅ​ឯ​ណា គាត់​ឆ្លើយ​ថា បាន​ទៅ​រក​ហ្វូង​លា តែ​កាល​យើង​ខ្ញុំ​រក​វា​នៅ​ទី​ណា​មិន​ឃើញ នោះ​ក៏​ទៅ​ឯ​លោក​សាំយូ‌អែល

15 រួច​មា​របស់​សូល​សួរ​ថា ចូរ​ប្រាប់​ដល់​អញ តើ​លោក​សាំយូ‌អែល​មាន​ប្រសាសន៍​នឹង​ឯង​ដូច​ម្តេច​ខ្លះ