12 ស្រេចហើយ បណ្តាជនគេជំរាបដល់សាំយូអែលថា អ្នកណាដែលថា តើត្រូវឲ្យសូលសោយរាជ្យលើយើងឬអី ចូរនាំអ្នកទាំងនោះមក ឲ្យយើងសំឡាប់ចោលចេញ
13 តែសូលប្រកែកថា នៅថ្ងៃនេះ មិនត្រូវឲ្យសំឡាប់អ្នកណាទេ ដ្បិតថ្ងៃនេះព្រះយេហូវ៉ាបានប្រោសឲ្យមានសេចក្តីសង្គ្រោះនៅក្នុងសាសន៍អ៊ីស្រាអែល។
14 នោះសាំយូអែលប្រាប់ដល់បណ្តាជនទាំងឡាយថា ចូរឲ្យយើងរាល់គ្នាទៅឯគីលកាល ដើម្បីនឹងតាំងនគរឡើងជាថ្មីទៀត
15 ដូច្នេះ គេក៏ទៅឯគីលកាលទាំងអស់គ្នា ហើយនៅទីនោះ គេតាំងសូលឡើងឲ្យធ្វើជាស្តេច នៅចំពោះព្រះយេហូវ៉ា រួចគេថ្វាយយញ្ញបូជា ជាដង្វាយមេត្រីនៅចំពោះព្រះយេហូវ៉ា ហើយនៅទីនោះ សូល និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏មានសេចក្តីអំណរអរសប្បាយឡើងជាខ្លាំង។