១ សាំយូអែល 12:1-4 KHOV

1 លំដាប់​នោះ សាំយូ‌អែល​ប្រាប់​ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ថា មើល ខ្ញុំ​បាន​ស្តាប់​តាម​គ្រប់​ទាំង​សេចក្តី ដែល​អ្នក​រាល់​គ្នា​បាន​សូម​ដល់​ខ្ញុំ​ហើយ ខ្ញុំ​បាន​តាំង​ឲ្យ​មាន​ស្តេច​លើ​អ្នក​រាល់​គ្នា

2 ឥឡូវ​នេះ មើល ស្តេច​ទ្រង់​យាង​នៅ​មុខ​អ្នក​រាល់​គ្នា ឯ​ខ្ញុំៗ​ចាស់​ហើយ សក់​ខ្ញុំ​ក៏​ស្កូវ​ផង ហើយ​មើល កូន​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ ខ្ញុំ​បាន​ដើរ​នៅ​មុខ​អ្នក​រាល់​គ្នា​តាំង​តែ​ពី​ក្មេង ដរាប​ដល់​ថ្ងៃ​នេះ

3 ខ្ញុំ​នៅ​ទី​នេះ​ស្រាប់ ចូរ​ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​នៅ​មុខ​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ​នេះ​ចុះ តើ​ខ្ញុំ​បាន​យក​គោ​របស់​អ្នក​ណា ឬ​យក​លា​របស់​អ្នក​ណា តើ​ខ្ញុំ​បាន​បំភាន់​បំបាត់ ឬ​សង្កត់‌សង្កិន​អ្នក​ណា តើ​ខ្ញុំ​បាន​ទទួល​សំណូក​ពី​ដៃ​អ្នក​ណា ដើម្បី​ឲ្យ​ខ្ញុំ​ធ្មេច​ភ្នែក នោះ​ខ្ញុំ​នឹង​សង​ដល់​អ្នក​រាល់​គ្នា​វិញ

4 តែ​គេ​ឆ្លើយ​ឡើង​ថា លោក​មិន​ដែល​បំភាន់​បំបាត់ ឬ​សង្កត់‌សង្កិន​យើង​ខ្ញុំ​ឡើយ ក៏​មិន​ដែល​ទទួល​សំណូក​ពី​ដៃ​អ្នក​ណា​ដែរ