10 តែកាលដុតថ្វាយរួចហើយ នោះមើល សាំយូអែលក៏មកដល់ ហើយសូលទ្រង់ចេញទៅទទួល ដើម្បីនឹងគោរពដល់លោក
11 ប៉ុន្តែ សាំយូអែលទូលសួរថា តើបានធ្វើអ្វីហ្នឹង សូលទ្រង់ឆ្លើយថា ដោយព្រោះខ្ញុំឃើញថា បណ្តាទ័ពបានខ្ចាត់ខ្ចាយចេញពីខ្ញុំទៅ ហើយលោកក៏មិនបានអញ្ជើញមក នៅវេលាកំណត់ ហើយពួកភីលីស្ទីនបានប្រមូលគ្នាមក នៅមីកម៉ាសផង
12 នោះបានជាខ្ញុំនឹកថា ពួកភីលីស្ទីននឹងចុះមកលើខ្ញុំ នៅគីលកាលឥឡូវនេះហើយ ខ្ញុំក៏ឥតទាន់បានសូមអង្វរ ដល់ព្រះយេហូវ៉ាផង ដូច្នេះខ្ញុំបានបង្ខំខ្លួនឲ្យថ្វាយដង្វាយនេះទៅ
13 សាំយូអែលឆ្លើយថា ទ្រង់បានប្រព្រឹត្តនេះវរគំនិតហើយ ទ្រង់មិនបានរក្សាបញ្ញត្តរបស់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដែលបានបង្គាប់មកទេ ដ្បិតព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យ និងតាំងឲ្យទ្រង់សោយរាជ្យលើសាសន៍អ៊ីស្រាអែល ជារៀងរាបដរាបទៅ
14 តែឥឡូវនេះ រាជ្យទ្រង់មិនបាននៅតទៅទៀតទេ ដ្បិតព្រះយេហូវ៉ាទ្រង់រកបានមនុស្សម្នាក់ទៀត ដែលត្រូវនឹងព្រះហឫទ័យទ្រង់ ហើយទ្រង់បានតាំងអ្នកនោះ ឲ្យធ្វើជាអ្នកគ្រប់គ្រង លើពួករាស្ត្រទ្រង់វិញ ពីព្រោះព្រះករុណាមិនបានកាន់តាមសេចក្តី ដែលព្រះយេហូវ៉ាបានបង្គាប់មកសោះ
15 រួចសាំយូអែលក៏ក្រោកឡើង ដើរចាកចេញពីគីលកាល ទៅឯគីបៀរ នៅស្រុកបេនយ៉ាមីនទៅ។
16 លំដាប់នោះ សូលទ្រង់ក៏រាប់ពួកបណ្តាទ័ព ដែលនៅជាមួយនឹងទ្រង់បានប្រហែលជា៦០០នាក់ រួចសូល និងយ៉ូណាថាន ជាបុត្រាទ្រង់ ព្រមទាំងពួករាស្ត្រដែលនៅជាមួយ ក៏នៅត្រង់កេបា ក្នុងស្រុកបេនយ៉ាមីន តែឯពួកភីលីស្ទីន គេបោះទ័ពនៅត្រង់មីកម៉ាស