១ សាំយូអែល 13:17-23 KHOV

17 គ្រា​នោះ​មាន​ពួក​ទ័ព​បំផ្លាញ​៣​ពួក ចេញ​ពី​ទី​បោះ​ទ័ព​របស់​ពួក​ភីលីស្ទីន​មក គឺ​១​ពួក​ចេញ​តាម​ផ្លូវ ដែល​ទៅ​ឯ​អូប្រា នៅ​ស្រុក​ស៊ូអាល

18 មួយ​ទៀត​ចេញ​តាម​ផ្លូវ​បេត-ហូរ៉ុន ហើយ​១​ទៀត​ចេញ​តាម​ផ្លូវ​ព្រំ‌ប្រទល់ នៅ​មុខ​វាល​ច្រក​ភ្នំ​សេបោម​ខាង​ឯ​ទី​រហោ‌ស្ថាន។

19 រីឯ​នៅ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រា‌អែល នោះ​គ្មាន​ជាង​ដែក​ឡើយ ដ្បិត​ពួក​ភីលីស្ទីន​បាន​ជំនុំ​គ្នា​ថា ក្រែង​ពួក​ហេ‌ព្រើរ​ធ្វើ​ដាវ ឬ​លំពែង​សំរាប់​ខ្លួន

20 ដូច្នេះ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា តែង​ចុះ​ទៅ​ឯ​ពួក​ភីលីស្ទីន ដើម្បី​នឹង​សំលៀង​ដែក​ផាល ចប‌កាប់ ពូថៅ ហើយ​នឹង​កណ្តៀវ​របស់​គេ​រៀង​ខ្លួន

21 គេ​មាន​តែ​ដែក‌ឆាប​សំរាប់​សំលៀង​កណ្តៀវ ចប‌កាប់ និង​ពូថៅ ហើយ​សំរាប់​សំរួច​សម​ចូក និង​ជន្លួញ​ប៉ុណ្ណោះ​ទេ

22 ដូច្នេះ នៅ​ថ្ងៃ​ចំបាំង នោះ​គ្មាន​អ្នក​ណា​មួយ ខាង​សូល និង​យ៉ូណា‌ថាន ដែល​មាន​ដាវ ឬ​លំពែង​កាន់​នៅ​ដៃ​ឡើយ ឃើញ​មាន​តែ​សូល ហើយ​នឹង​យ៉ូណា‌ថាន ជា​បុត្រា​ទ្រង់​ប៉ុណ្ណោះ

23 ឯ​ពួក​បន្ទាយ​១​នៃ​សាសន៍​ភីលីស្ទីន គេ​ចេញ​ទៅ​ស្កាត់​ផ្លូវ ដែល​កាត់​ភ្នំ​ត្រង់​មីក‌ម៉ាស។