20 ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់គ្នា តែងចុះទៅឯពួកភីលីស្ទីន ដើម្បីនឹងសំលៀងដែកផាល ចបកាប់ ពូថៅ ហើយនឹងកណ្តៀវរបស់គេរៀងខ្លួន
21 គេមានតែដែកឆាបសំរាប់សំលៀងកណ្តៀវ ចបកាប់ និងពូថៅ ហើយសំរាប់សំរួចសមចូក និងជន្លួញប៉ុណ្ណោះទេ
22 ដូច្នេះ នៅថ្ងៃចំបាំង នោះគ្មានអ្នកណាមួយ ខាងសូល និងយ៉ូណាថាន ដែលមានដាវ ឬលំពែងកាន់នៅដៃឡើយ ឃើញមានតែសូល ហើយនឹងយ៉ូណាថាន ជាបុត្រាទ្រង់ប៉ុណ្ណោះ
23 ឯពួកបន្ទាយ១នៃសាសន៍ភីលីស្ទីន គេចេញទៅស្កាត់ផ្លូវ ដែលកាត់ភ្នំត្រង់មីកម៉ាស។