7 រីឯពួកហេព្រើរខ្លះ គេក៏ឆ្លងទន្លេយ័រដាន់ ទៅឯស្រុកកាឌ់ ហើយនឹងស្រុកកាឡាតទៅ តែសូលទ្រង់នៅត្រង់គីលកាលនៅឡើយ ហើយបណ្តាទ័ពក៏តាមទ្រង់ទាំងញាប់ញ័រ។
8 ទ្រង់ក៏រង់ចាំនៅ៧ថ្ងៃ តាមកំណត់ដែលសាំយូអែលបានសន្យា តែសាំយូអែលមិនបានមកដល់គីលកាលទេ ហើយបណ្តាជនក៏ខ្ចាត់ខ្ចាយចេញពីទ្រង់អស់ទៅ
9 ដូច្នេះ ទ្រង់មានព្រះបន្ទូលថា ចូរយកដង្វាយដុតនោះមកឯខ្ញុំ ព្រមទាំងដង្វាយមេត្រីផង រួចទ្រង់ក៏ថ្វាយដង្វាយដុតនោះទៅ
10 តែកាលដុតថ្វាយរួចហើយ នោះមើល សាំយូអែលក៏មកដល់ ហើយសូលទ្រង់ចេញទៅទទួល ដើម្បីនឹងគោរពដល់លោក
11 ប៉ុន្តែ សាំយូអែលទូលសួរថា តើបានធ្វើអ្វីហ្នឹង សូលទ្រង់ឆ្លើយថា ដោយព្រោះខ្ញុំឃើញថា បណ្តាទ័ពបានខ្ចាត់ខ្ចាយចេញពីខ្ញុំទៅ ហើយលោកក៏មិនបានអញ្ជើញមក នៅវេលាកំណត់ ហើយពួកភីលីស្ទីនបានប្រមូលគ្នាមក នៅមីកម៉ាសផង
12 នោះបានជាខ្ញុំនឹកថា ពួកភីលីស្ទីននឹងចុះមកលើខ្ញុំ នៅគីលកាលឥឡូវនេះហើយ ខ្ញុំក៏ឥតទាន់បានសូមអង្វរ ដល់ព្រះយេហូវ៉ាផង ដូច្នេះខ្ញុំបានបង្ខំខ្លួនឲ្យថ្វាយដង្វាយនេះទៅ
13 សាំយូអែលឆ្លើយថា ទ្រង់បានប្រព្រឹត្តនេះវរគំនិតហើយ ទ្រង់មិនបានរក្សាបញ្ញត្តរបស់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដែលបានបង្គាប់មកទេ ដ្បិតព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យ និងតាំងឲ្យទ្រង់សោយរាជ្យលើសាសន៍អ៊ីស្រាអែល ជារៀងរាបដរាបទៅ