14 រីឯក្នុងកាលដែលយ៉ូណាថាន និងអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកបានសំឡាប់គេជាមុនដំបូង នោះបានស្លាប់អស់ប្រហែលជា២០នាក់ នៅលើដីចំនួន១ងារ
15 នោះក៏មានការញាប់ញ័រកើតឡើង ក្នុងទីបោះទ័ពដែលនៅវាល និងនៅក្នុងពួកបណ្តាទ័ពទាំងប៉ុន្មាន ឯពួកអ្នកនៅក្នុងបន្ទាយ និងពួកទ័ពបំផ្លាញ គេក៏ញ័ររន្ធត់ដែរ ហើយផែនដីក៏កក្រើកឡើង ដូច្នេះ គេមានសេចក្តីញ័ររន្ធត់ជាខ្លាំងក្រៃលែង។
16 ឯពួកយាមល្បាតខាងសូល ដែលនៅក្រុងគីបៀរក្នុងស្រុកបេនយ៉ាមីន គេក៏មើលទៅឃើញបណ្តាពលបែកខ្ញែកពីគ្នាខ្ចាត់ខ្ចាយ ខ្លះទៅខាងនេះ ខ្លះទៅខាងនោះ
17 ដូច្នេះ សូលមានព្រះបន្ទូលទៅពួកអ្នក ដែលនៅជាមួយថា ចូររាប់មើល តើអ្នកណាដែលបានចេញពីយើងទៅនោះ កាលគេបានរាប់ទៅ នោះឃើញបាត់យ៉ូណាថាន និងអ្នកដែលកាន់គ្រឿងរបស់លោកផង
18 នោះសូលទ្រង់មានព្រះបន្ទូលទៅអ័ហ៊ីយ៉ាថា ចូរយកហឹបនៃព្រះមកឯណេះ (ដ្បិតនៅវេលានោះ ហឹបនៃព្រះបាននៅជាមួយនឹងពួកទ័ពអ៊ីស្រាអែល)
19 កាលសូលកំពុងតែមានព្រះបន្ទូលនឹងសង្ឃនៅឡើយ នោះសូរអឺងកងដែលឮពីទីបោះទ័ពរបស់ពួកភីលីស្ទីនក៏កាន់តែខ្លាំងឡើង ដូច្នេះ សូលប្រាប់ដល់សង្ឃថា ចូរដកដៃមកវិញ
20 រួចទ្រង់នឹងពួកអ្នកដែលនៅជាមួយទាំងប៉ុន្មានក៏ប្រមូលគ្នាទៅឯទីចំបាំង ហើយឃើញមានការច្របូកច្របល់យ៉ាងសំបើម ដោយកំពុងតែកាប់ចាក់គ្នាគេ