26 ដ្បិតកាលគេចូលទៅ នោះឃើញសំណុំទឹកឃ្មុំធ្លាក់ចុះមក តែគ្មានអ្នកណាហ៊ានលូកដៃចាប់ដាក់ដល់មាត់ឡើយ ពីព្រោះគេខ្លាចពាក្យសម្បថនោះ
27 តែយ៉ូណាថានឥតបានឮ ក្នុងកាលបិតាបង្គាប់គេដោយពាក្យសម្បថទេ បានជាលោកលូកចុងដំបង ដែលកាន់នៅដៃទៅចាក់សំណុំឃ្មុំ យកមកបរិភោគទៅ ស្រាប់តែភ្នែកលោកក៏ស្វាងឡើង
28 នោះមានម្នាក់ជំរាបថា បិតាលោកបានហាមយើងខ្ញុំដោយពាក្យសម្បថថា អ្នកណាដែលបរិភោគអ្វីនៅថ្ងៃនេះ នោះនឹងត្រូវបណ្តាសា រីឯពួកបណ្តាទ័ពទាំងប៉ុន្មានគេហេវខ្លាំងណាស់
29 ដូច្នេះ យ៉ូណាថានមានវាចាថា បិតាអញបាននាំឲ្យស្រុកយើងមានវេទនាហើយ មើល អញបានស្វាងភ្នែកឡើងដោយសារតែភ្លក់ទឹកឃ្មុំបន្តិចនេះ
30 ចុះចំណង់បើពួកទ័ពបានបរិភោគរបឹបរបស់ពួកខ្មាំងសត្រូវ តាមចិត្តនៅថ្ងៃនេះ នោះតើនឹងវិសេសជាជាងអម្បាលម៉ានទៅទៀត យ៉ាងនោះនឹងបានប្រហារជីវិតពួកភីលីស្ទីន រឹតតែច្រើនលើសទៅទៀត។
31 នៅថ្ងៃនោះឯង គេក៏វាយពួកភីលីស្ទីន ចាប់តាំងពីមីកម៉ាស រហូតដល់អាយ៉ាឡូន ហើយពួកបណ្តាទ័ពគេល្វើយខ្លាំងណាស់
32 ដូច្នោះ គេក៏ស្ទុះទៅលើរបឹប ចាប់យកចៀម គោ និងកូនគោ ទៅសំឡាប់នៅលើដី ហើយបរិភោគសាច់ទាំងជាប់មានឈាមផង