១ សាំយូអែល 16:10-16 KHOV

10 អ៊ីសាយ​ក៏​ឲ្យ​កូន​ទាំង​៧​នាក់​ដើរ​នៅ​មុខ​សាំយូ‌អែល តែ​លោក​មាន​ប្រសាសន៍​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មិន​រើស​អ្នក​ទាំង​នេះ​ឡើយ

11 ហើយ​សួរ​ថា អ្នក​មាន​កូន​តែ​ប៉ុណ្ណេះ​ទេ​ឬ​អី គាត់​ឆ្លើយ​ថា នៅ​មាន​កូន​ពៅ​១​ទៀត វា​កំពុង​តែ​ឃ្វាល​ចៀម លោក​មាន​ប្រសាសន៍​ទៅ​អ៊ីសាយ​ថា ចូរ​ចាត់​គេ​ឲ្យ​ទៅ​នាំ​វា​មក ដ្បិត​បើ​វា​មិន​ទាន់​មក​ដល់ នោះ​យើង​មិន​អង្គុយ​នៅ​តុ​ឡើយ

12 ដូច្នេះ គាត់​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​មក រីឯ​កូន​នោះ​មាន​ថ្ពាល់​ក្រហម ហើយ​ភ្នែក​ស្រស់​ល្អ ក៏​មាន​រូប​ជា​ទី​ពេញ​ចិត្ត នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឲ្យ​ចូល​ទៅ​ចាក់​ប្រេង​ឲ្យ​ចុះ ដ្បិត​គឺ​អ្នក​នេះ​ហើយ

13 សាំយូ‌អែល​ក៏​យក​ស្នែង​ដែល​ដាក់​ប្រេង​នោះ ទៅ​ចាក់​លើ​ដាវីឌ នៅ​កណ្តាល​ពួក​បងៗ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ថ្ងៃ​នោះ​ត​ទៅ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​លើ​ដាវីឌ ស្រេច​ហើយ​សាំយូ‌អែល​លោក​ក្រោក​ឡើង​ទៅ​ឯ​រ៉ាម៉ា​វិញ។

14 គ្រា​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ក៏​ដក​ថយ​ចេញ​ពី​សូល​ទៅ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ចាត់​វិញ្ញាណ​អាក្រក់​១​ឲ្យ​មក​បំភ័យ​ទ្រង់

15 នោះ​ពួក​មហា‌តលិក​របស់​សូល​ទូល​ថា មើល មាន​វិញ្ញាណ​អាក្រក់​ពី​ព្រះ​មក​បំភ័យ​ទ្រង់​ហើយ

16 ដូច្នេះ សូម​ឲ្យ​ព្រះ‌អម្ចាស់​នៃ​យើង​ខ្ញុំ បង្គាប់​ដល់​យើង​ខ្ញុំ ជា​ពួក​អ្នក​បំរើ​របស់​ទ្រង់ ដែល​នៅ​ចំពោះ​ទ្រង់​នេះ ឲ្យ​រក​មនុស្ស​ម្នាក់​ដែល​ប្រសប់​ចាប់​ស៊ុង​មក ដើម្បី​កាល​ណា​វិញ្ញាណ​អាក្រក់​ពី​ព្រះ បាន​មក​សណ្ឋិត​លើ​ទ្រង់ នោះ​គេ​នឹង​ចាប់​លេង​ឡើង ឲ្យ​ទ្រង់​បាន​ធូរ​ព្រះ‌ទ័យ​ថយ​ទៅ