១ សាំយូអែល 16:19-23 KHOV

19 ដូច្នេះ សូល​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ឯ​អ៊ីសាយ​ប្រាប់​ថា សូម​ឲ្យ​ដាវីឌ ជា​កូន​អ្នក ដែល​កំពុង​តែ​ឃ្វាល​ចៀម មក​ឯ​យើង

20 អ៊ីសាយ​ក៏​យក​លា​១​ផ្ទុក​ដោយ​នំបុ័ង ថង់​ស្បែក​ពេញ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ និង​កូន​ពពែ​១ ផ្ញើ​ទៅ​ជា​មួយ​នឹង​ដាវីឌ​ជា​កូន ថ្វាយ​ដល់​សូល

21 ដាវីឌ​ក៏​មក​ឯ​សូល ហើយ​ឈរ​បំរើ​នៅ​ចំពោះ​ទ្រង់ ក៏​ជា​ទី​គាប់​ដល់​ព្រះ‌ទ័យ​ទ្រង់​ណាស់ ហើយ​បាន​ធ្វើ​ជា​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់

22 រួច​សូល​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​អ៊ីសាយ​ថា សូម​ឲ្យ​ដាវីឌ​ឈរ​បំរើ​នៅ​មុខ​យើង​ចុះ ពី​ព្រោះ​យើង​ពេញ​ចិត្ត​នឹង​វា​ណាស់

23 ដូច្នេះ កាល​ណា​វិញ្ញាណ​អាក្រក់​ពី​ព្រះ​បាន​មក​សណ្ឋិត​លើ​សូល នោះ​ដាវីឌ​ក៏​យក​ស៊ុង​មក​ចាប់​លេង​ថ្វាយ រួច​សូល​ទ្រង់​បាន​ធូរ ហើយ​ស្រួល​ឡើង​វិញ វិញ្ញាណ​អាក្រក់​ក៏​ថយ​ចេញ​ពី​ទ្រង់​ទៅ។