១ សាំយូអែល 16:3-9 KHOV

3 រួច​ចូរ​ហៅ​អ៊ីសាយ​មក​ក្នុង​ការ​ថ្វាយ​យញ្ញ‌បូជា​ដែរ នោះ​អញ​នឹង​បង្ហាញ​ឲ្យ​ឯង​ដឹង​ជា​ត្រូវ​ធ្វើ​យ៉ាង​ណា ត្រូវ​ឲ្យ​ឯង​ចាក់​ប្រេង​ដល់​អ្នក​ណា​ដែល​អញ​នឹង​ប្រាប់​ឯង ដើម្បី​ញែក​ចេញ​ឲ្យ​អញ

4 ដូច្នេះ សាំយូ‌អែល​ក៏​ធ្វើ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​លោក បាន​ទៅ​ដល់​បេថ្លេ‌ហិម ឯ​ពួក​ចាស់‌ទុំ​នៅ​ទី​ក្រុង​នោះ គេ​ចេញ​មក​ទទួល​លោក​ដោយ​ភ័យ​ញ័រ ហើយ​សួរ​ថា លោក​អញ្ជើញ​មក​ដោយ​មេត្រី​ទេ​ឬ​អី

5 លោក​ឆ្លើយ​ថា ដោយ​មេត្រី​ទេ ខ្ញុំ​បាន​មក​ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ជា​បរិសុទ្ធ​ចុះ រួច​មក​បរិភោគ​យញ្ញ‌បូជា​ជា​មួយ​គ្នា លោក​ក៏​ញែក​អ៊ីសាយ​នឹង​ពួក​កូន​គាត់​ចេញ​ជា​បរិសុទ្ធ ហើយ​ហៅ​គេ​មក​បរិភោគ​យញ្ញ‌បូជា​ទាំង​អស់​គ្នា។

6 កាល​បាន​ចូល​មក​ដល់ នោះ​លោក​ក៏​ក្រឡេក​មើល​ទៅ​អេលាប ដោយ​គិត​ថា នេះ​ប្រាកដ​ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា​ចាក់​ប្រេង​តាំង​ឲ្យ បាន​មក​នៅ​ចំពោះ​ទ្រង់​ហើយ

7 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា កុំ​ឲ្យ​មើល​តែ​ឫកពា​ខាង​ក្រៅ ឬ​កំពស់​ខ្លួន​នោះ​ឡើយ ដ្បិត​អញ​មិន​ទទួល​អ្នក​នេះ​ទេ ពី​ព្រោះ​ព្រះ​ទ្រង់​មិន​ទត​ចំពោះ​សេចក្តី ដែល​មនុស្ស​លោក​ពិចារណា​មើល​ទេ ឯ​មនុស្ស​លោក តែង​មើល​តែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ

8 រួច​អ៊ីសាយ​ហៅ​អ័ប៊ី‌ន៉ាដាប់​មក ឲ្យ​ដើរ​នៅ​មុខ​សាំយូ‌អែល តែ​លោក​មាន​ប្រសាសន៍​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មិន​រើស​យក​អ្នក​នេះ​ទេ

9 នោះ​អ៊ីសាយ​ឲ្យ​សាំម៉ា​ដើរ​កាត់​មុខ​លោក​ទៀត តែ​លោក​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មិន​រើស​យក​អ្នក​នេះ​ដែរ