១ សាំយូអែល 17:14-20 KHOV

14 អ្នក​ទាំង​៣​នោះ​បាន​តាម​សូល​ទៅ ឯ​ដាវីឌ​គាត់​ជា​កូន​ពៅ

15 ក៏​តែង​ធ្លាប់​ទៅ​មក​ពី​សូល ទៅ​ឯ​ឪពុក​នៅ​បេថ្លេ‌ហិម ដើម្បី​ឃ្វាល​ចៀម

16 រីឯ​សាសន៍​ភីលីស្ទីន​ម្នាក់​នោះ វា​ចេះ​តែ​ចូល​មក​ជិត ទាំង​ព្រឹក​ទាំង​ល្ងាច ក៏​ប្រកាស​ខ្លួន​ដូច្នោះ អស់​រវាង​៤០​ថ្ងៃ។

17 នៅ​គ្រា​នោះ អ៊ីសាយ​ប្រាប់​ដាវីឌ​ជា​កូន​ថា ចូរ​ឯង​យក​លាជ​១​ថាំង និង​នំបុ័ង​១០​ដុំ​នេះ​ទៅ ឲ្យ​ដល់​ពួក​បង​ឯង នៅ​ឯ​ទី​បោះ​ទ័ព​ជា​ប្រញាប់​ទៅ

18 ហើយ​នាំ​យក​ទឹក​ដោះ​ខះ​១០​ផែន​នេះ ទៅ​ជូន​ដល់​មេ‌ទ័ព​របស់​វា​ទៅ រួច​ចូរ​មើល​ដែល​បង​ឯង​សុខ​សប្បាយ ឬ​យ៉ាង​ណា ហើយ​នាំ​យក​របស់​អ្វី​១ ជា​គ្រឿង​សំគាល់​ពី​វា មក​វិញ

19 ចំណែក​សូល និង​អ្នក​ទាំង​៣​នោះ ព្រម​ទាំង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គេ​នៅ​ច្រក​ភ្នំ​អេឡា កំពុង​តែ​ច្បាំង​នឹង​ពួក​ភីលីស្ទីន

20 ដូច្នេះ ដាវីឌ​ក៏​ក្រោក​ពី​ព្រលឹម ប្រគល់​ចៀម​ទុក​នឹង​អ្នក​គង្វាល​ម្នាក់ រួច​យក​អីវ៉ាន់​ចេញ​ទៅ ដូច​ជា​ឪពុក​បាន​បង្គាប់ ក៏​បាន​ទៅ​ដល់​ទី​បោះ​ទ័ព ក្នុង​កាល​ដែល​ពួក​ពល​កំពុង​តែ​ចេញ​ទៅ​ឯ​ទី​ចំបាំង ទាំង​ស្រែក​សំរែក​សង្គ្រាម