១ សាំយូអែល 17:2-8 KHOV

2 ឯ​សូល និង​ពួក​ទ័ព​អ៊ីស្រា‌អែល គេ​ប្រមូល​គ្នា​បោះ​ទ័ព​នៅ​ច្រក​ភ្នំ​អេឡា ក៏​ដំរៀប​ពល ដើម្បី​ច្បាំង​នឹង​ពួក​ភីលីស្ទីន

3 ពួក​ភីលីស្ទីន​គេ​ឈរ​លើ​ភ្នំ​ម្ខាង ហើយ​ពួក​អ៊ីស្រា‌អែល​គេ​ក៏​ឈរ​លើ​ភ្នំ​ម្ខាង មាន​វាល​ច្រក​ភ្នំ​នៅ​ជា​កណ្តាល

4 លំដាប់​នោះ មាន​ទាហាន​ម្នាក់​ឈ្មោះ​កូលី‌យ៉ាត ដែល​នៅ​ក្រុង​កាថ វា​ចេញ​ពី​ពួក​ភីលីស្ទីន​មក អ្នក​នោះ​មាន​កំពស់​៦​ហត្ថ​១​ចំអាម

5 ពាក់​មួក​លង្ហិន​ហើយ​ពាក់​អាវ​ក្រោះ​ធ្វើ​ពី​លង្ហិន មាន​ទំងន់​៥​ពាន់​ដំឡឹង

6 ក៏​មាន​ស្រោម​លង្ហិន​ស្រោប​ជើង ហើយ​មាន​ប្រដាប់​លង្ហិន​បាំង​ពី​ខាង​ខ្នង​ដែរ

7 ឯ​ដង​លំពែង​របស់​វា នោះ​ប្រៀប​ដោយ​ផ្សំ​នៃ​ដំបាញ ហើយ​ផ្លែ​ធ្វើ​ពី​ដែក ទំងន់​៦០០​ដំឡឹង មាន​អ្នក​កាន់​ខែល​ដើរ​ពី​មុខ

8 វា​ឈរ​ស្រែក​មក​ខាង​ពួក​ទ័ព​អ៊ីស្រា‌អែល​ថា ម្តេច​ក៏​ឯង​រាល់​គ្នា​ចេញ​មក​ដំរៀប​ទ័ព​សំរាប់​ច្បាំង​ដូច្នេះ តើ​អញ​មិន​មែន​ជា​សាសន៍​ភីលីស្ទីន ហើយ​ឯង​រាល់​គ្នា​ជា​ខ្ញុំ​របស់​សូល​ទេ​ឬ​អី ចូរ​រើស​ម្នាក់​ឲ្យ​ចុះ​មក​ច្បាំង​នឹង​អញ​មើល