១ សាំយូអែល 17:27-33 KHOV

27 គេ​ក៏​ឆ្លើយ​ប្រាប់​តាម​ពាក្យ​ដដែល​នោះ​ថា អ្នក​ណា​ដែល​នឹង​សំឡាប់​វា​បាន នោះ​នឹង​បាន​ដូច្នេះ​ឯង។

28 គ្រា​ដែល​ដាវីឌ​កំពុង​និយាយ​នឹង​គេ នោះ​អេលាប​ជា​បង​បង្អស់​ក៏​ឮ ហើយ​កើត​មាន​សេចក្តី​កំហឹង​ទាស់​នឹង​ប្អូន​ថា ឯង​បាន​ចុះ​មក​ធ្វើ​អី តើ​បាន​ប្រគល់​ហ្វូង​ចៀម​តូច​នោះ ដែល​នៅ​ទី​រហោ‌ស្ថាន​ទុក​នឹង​អ្នក​ណា អញ​ស្គាល់​សេចក្តី​អំនួត និង​សេចក្តី​អាក្រក់​ដែល​នៅ​ក្នុង​ចិត្ត​ឯង​ហើយ ដ្បិត​ឯង​បាន​ចុះ​មក​ដើម្បី​ឲ្យ​តែ​បាន​មើល​ចំបាំង​ទេ

29 តែ​ដាវីឌ​ឆ្លើយ​ថា តើ​ខ្ញុំ​មាន​ធ្វើ​អី ខ្ញុំ​គ្រាន់​តែ​និយាយ​១​ម៉ាត់​ទេ​តើ

30 រួច​ក៏​បែរ​ចេញ​ពី​បង​ទៅ​សួរ​ម្នាក់​ទៀត តាម​ពាក្យ​ដដែល​នោះ ហើយ​គេ​ឆ្លើយ​ប្រាប់​ដូច​ជា​ពាក្យ​មុន។

31 កាល​គេ​បាន​ឮ​ពាក្យ ដែល​ដាវីឌ​និយាយ​ដូច្នោះ នោះ​គេ​នាំ​ដំណឹង​ទៅ​ក្រាប​ទូល​ដល់​សូល រួច​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ដាវីឌ​មក

32 ដាវីឌ​ទូល​ដល់​សូល​ថា សូម​កុំ​ឲ្យ​អ្នក​ណា​ស្លុត​ចិត្ត​ដោយ​ព្រោះ​វា​ឡើយ ទូល‌បង្គំ​ជា​បាវ​បំរើ​របស់​ទ្រង់​នឹង​សូម​ចេញ​ទៅ​ត‌យុទ្ធ​នឹង​សាសន៍​ភីលីស្ទីន​នោះ

33 តែ​សូល​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​នឹង​ចេញ​ទៅ​ត‌យុទ្ធ​នឹង​សាសន៍​ភីលីស្ទីន​នោះ​មិន​បាន​ទេ ដ្បិត​ឯង​នៅ​ក្មេង​ណាស់ ឯ​គេ​ជា​មនុស្ស​ស្ទាត់​ចំបាំង​តាំង​តែ​ពី​ក្មេង​មក​ហើយ