១ សាំយូអែល 17:40-46 KHOV

40 រួច​យក​តែ​ដំបង​របស់​ខ្លួន​មក​កាន់​នៅ​ដៃ ហើយ​រើស​ក្រួស​រលីងៗ​ចំនួន​៥​ដុំ​ពី​ក្នុង​ទឹក​ជ្រោះ​ដាក់​ចុះ​ក្នុង​យាម គឺ​ក្នុង​ប្លោក​របស់​ខ្លួន ហើយ​កាន់​ខ្សែ​ដង្ហក់​នៅ​ដៃ ដើរ​ដំរង់​ចូល​ទៅ​ឯ​សាសន៍​ភីលីស្ទីន​នោះ។

41 ចំណែក​សាសន៍​ភីលីស្ទីន​នោះ ក៏​ដើរ​ចូល​មក​ឯ​ដាវីឌ មាន​ទាំង​អ្នក​កាន់​ខែល​ដើរ​ពី​មុខ​ផង

42 កាល​វា​ក្រឡេក​ឃើញ​ដាវីឌ នោះ​ក៏​តាំង​ចិត្ត​មើល‌ងាយ ដោយ​ព្រោះ​ដាវីឌ​នៅ​ក្មេង មាន​ថ្ពាល់​ក្រហម ហើយ​មាន​រូប‌ឆោម​ស្រស់​ល្អ

43 រួច​វា​និយាយ​ទៅ​ដាវីឌ​ថា តើ​អញ​ជា​ឆ្កែ​ឬ​អី បាន​ជា​ឯង​មក​ឯ​អញ​ទាំង​កាន់​ដំបង​ដូច្នេះ ហើយ​ក៏​ប្រទេច​ផ្តាសា​ដល់​ដាវីឌ​ដោយ​នូវ​ព្រះ​របស់​វា

44 រួច​ប្រាប់​ថា ចូរ​មក​ឯ​អញ​ចុះ អញ​នឹង​ឲ្យ​សាច់​ឯង ដល់​សត្វ​ហើរ​លើ​អាកាស និង​សត្វ​ព្រៃ​ផង

45 ដាវីឌ​ឆ្លើយ​តប​ទៅ​វិញ​ថា ចំណែក​ឯង បាន​មក​ឯ​អញ ទាំង​កាន់​ដាវ​កាន់​លំពែង ហើយ​នឹង​ដែក​ពួយ​ផង តែ​ឯ​អញ​វិញ អញ​មក​ឯ​ឯង​ដោយ​នូវ​ព្រះ‌នាម​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ គឺ​ជា​ព្រះ​នៃ​ពួក​ពល​សាសន៍​អ៊ីស្រា‌អែល ដែល​ឯង​បាន​ប្រកួត​នឹង​គេ​នោះ

46 នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​ឯង មក​ក្នុង​កណ្តាប់​ដៃ​នៃ​អញ​ហើយ អញ​នឹង​វាយ​ឯង ហើយ​នឹង​កាត់​យក​ក្បាល​ឯង​ទៅ នៅ​ថ្ងៃ​នេះ អញ​នឹង​ឲ្យ​ខ្មោច​នៃ​ពួក​ទ័ព​ភីលីស្ទីន​ដល់​សត្វ​ហើរ​នៅ​លើ​អាកាស និង​ដល់​សត្វ​ព្រៃ​នៅ​ផែនដី​វិញ ដើម្បី​ឲ្យ​ផែនដី​ទាំង​មូល​បាន​ដឹង​ថា មាន​ព្រះ​នៅ​ខាង​ពួក​អ៊ីស្រា‌អែល​ពិត