55 រីឯកាលសូលទ្រង់ឃើញដាវីឌចេញទៅទាស់នឹងសាសន៍ភីលីស្ទីន នោះក៏សួរអ័ប៊ីនើរជាមេទ័ពទ្រង់ថា អ័ប៊ីនើរអើយ តើក្មេងនោះជាកូនអ្នកណា អ័ប៊ីនើរទូលឆ្លើយថា ឱព្រះករុណាអើយ ទូលបង្គំស្បថដោយនូវព្រះជន្មទ្រង់ដ៏រស់នៅថា ទូលបង្គំមិនដឹងសោះឡើយ
56 ស្តេចក៏បង្គាប់ថា ចូរស៊ើបសួរមើល តើក្មេងជំទង់នេះជាកូនអ្នកណា
57 ដូច្នេះ កាលដាវីឌបានត្រឡប់មកពីសំឡាប់សាសន៍ភីលីស្ទីនវិញ នោះអ័ប៊ីនើរក៏នាំចូលមកនៅចំពោះសូល មានទាំងក្បាលនៃសាសន៍ភីលីស្ទីននោះកាន់នៅដៃ
58 សូលទ្រង់សួរថា អ្នកកំឡោះអើយ តើឯងជាកូនអ្នកណា នោះដាវីឌទូលឆ្លើយថា ទូលបង្គំជាកូនរបស់អ៊ីសាយជាអ្នកបំរើទ្រង់ ដែលនៅក្រុងបេថ្លេហិម។