១ សាំយូអែល 17:8-14 KHOV

8 វា​ឈរ​ស្រែក​មក​ខាង​ពួក​ទ័ព​អ៊ីស្រា‌អែល​ថា ម្តេច​ក៏​ឯង​រាល់​គ្នា​ចេញ​មក​ដំរៀប​ទ័ព​សំរាប់​ច្បាំង​ដូច្នេះ តើ​អញ​មិន​មែន​ជា​សាសន៍​ភីលីស្ទីន ហើយ​ឯង​រាល់​គ្នា​ជា​ខ្ញុំ​របស់​សូល​ទេ​ឬ​អី ចូរ​រើស​ម្នាក់​ឲ្យ​ចុះ​មក​ច្បាំង​នឹង​អញ​មើល

9 បើ​វា​អាច​នឹង​ត​ដៃ​សំឡាប់​អញ​បាន នោះ​យើង​នឹង​ធ្វើ​ជា​បាវ​បំរើ​ឯង តែ​បើ​អញ​ឈ្នះ ហើយ​សំឡាប់​វា​បាន នោះ​ឯង​រាល់​គ្នា​ត្រូវ​ធ្វើ​ជា​បាវ​បំរើ​យើង​វិញ

10 វា​ប្រកួត​នឹង​ពួក​ទ័ព​អ៊ីស្រា‌អែល​ថា នៅ​ថ្ងៃ​នេះ ចូរ​ឲ្យ​មនុស្ស​ម្នាក់​ចេញ​មក​ត​នឹង​អញ​ល​មើល​ចុះ

11 កាល​សូល និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ បាន​ឮ​ពាក្យ​របស់​សាសន៍​ភីលីស្ទីន​នោះ​និយាយ​ដូច្នោះ គេ​ក៏​មាន​គំនិត​វិល‌វល់ ហើយ​ភ័យ​ខ្លាច​ជា​ខ្លាំង។

12 រីឯ​ដាវីឌ ជា​កូន​របស់​ពួក​អេប្រាតា​ម្នាក់ នៅ​បេថ្លេ‌ហិម-យូដា ឈ្មោះ​អ៊ីសាយ ឯ​អ៊ីសាយ មាន​កូន​ប្រុស​៨​នាក់ ហើយ​នៅ​ជំនាន់​ស្តេច​សូល គាត់​ចាស់​ណាស់ មាន​វ័យ​កន្លង​ហើយ

13 កូន​ប្រុស​ច្បង​របស់​អ៊ីសាយ​៣​នាក់​បាន​តាម​សូល​ទៅ​ច្បាំង កូន​ទាំង​៣​នាក់​ដែល​ទៅ​ច្បាំង​នោះ គឺ​ច្បង​បង្អស់​ឈ្មោះ​អេលាប បន្ទាប់​មក​ឈ្មោះ​អ័ប៊ី‌ន៉ាដាប់ ហើយ​ទី​៣​ឈ្មោះ​សាំម៉ា

14 អ្នក​ទាំង​៣​នោះ​បាន​តាម​សូល​ទៅ ឯ​ដាវីឌ​គាត់​ជា​កូន​ពៅ