១ សាំយូអែល 18:2-8 KHOV

2 នៅ​ថ្ងៃ​នោះ សូល​ទ្រង់​ក៏​ទទួល​ដាវីឌ មិន​ឲ្យ​ត្រឡប់​ទៅ​ឯ​ផ្ទះ​ឪពុក​វិញ​ទៀត​ទេ

3 ខណៈ​នោះ យ៉ូណា‌ថាន​បាន​តាំង​សញ្ញា​នឹង​ដាវីឌ ពី​ព្រោះ​លោក​ស្រឡាញ់​ដាវីឌ​ដូច​ជា​ខ្លួន​របស់​លោក

4 លោក​ក៏​ដោះ​អាវ​ដែល​លោក​ពាក់ ប្រគល់​ឲ្យ​ដល់​ដាវីឌ ព្រម​ទាំង​សំលៀក‌បំពាក់​របស់​លោក និង​ដាវ ធ្នូ ហើយ​នឹង​ខ្សែ​ក្រវាត់​ផង

5 គ្រា​នោះ ដាវីឌ​ត្រាច់​ទៅ​គ្រប់​ទី​កន្លែង​តាម​ដែល​សូល​ទ្រង់​ប្រើ ហើយ​ក៏​តែង​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា រួច​មក​សូល​ទ្រង់​តាំង​គាត់​ឡើង ឲ្យ​ត្រួត‌ត្រា​លើ​ពួក​ទាហាន នោះ​ពួក​បណ្តា‌ជន និង​ពួក​មហា‌តលិក​របស់​សូល គេ​មាន​សេចក្តី​ពេញ​ចិត្ត​ជា​ខ្លាំង។

6 គ្រា​កាល​ដែល​គេ​ត្រឡប់​វិល​មក គឺ​នៅ​វេលា​ដែល​ដាវីឌ​មក​ពី​សំឡាប់​សាសន៍​ភីលីស្ទីន​ម្នាក់​នោះ​វិញ​ហើយ នោះ​ពួក​ស្រី​ទាំង‌ឡាយ ក៏​នាំ​គ្នា​ចេញ​ពី​ទី​ក្រុង​របស់​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន មក​ទទួល​ស្តេច​សូល​ដោយ​អំណរ ព្រម​ទាំង​ច្រៀង និង​លោត‌កញ្ឆេង ហើយ​បន្ទរ​ក្រាប់ និង​ប្រដាប់​ភ្លេង​ផ្សេងៗ

7 កំពុង​ដែល​គេ​លេង​ភ្លេង នោះ​ក៏​ច្រៀង​ឆ្លើយ‌ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ពាក្យ​ថា សូល​ទ្រង់​បាន​សំឡាប់​ទាំង​ពាន់ ហើយ​ដាវីឌ​ទាំង​ម៉ឺន

8 ដូច្នេះ សូល​ទ្រង់​មាន​សេចក្តី​ខ្ញាល់​ជា​ខ្លាំង ដោយ​ពាក្យ​នោះ​នាំ​ឲ្យ​បង្អាក់​ដល់​ព្រះ‌ទ័យ​ទ្រង់ ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា គេ​បាន​រាប់​ជា​១​ម៉ឺន​ដល់​ដាវីឌ តែ​អញ​បាន​ត្រឹម​តែ​ពាន់​ទេ ដូច្នេះ វា​នៅ​ខ្វះ​តែ​សោយ‌រាជ្យ​ប៉ុណ្ណោះ​ទេ