១ សាំយូអែល 19:15-21 KHOV

15 រួច​សូល​ទ្រង់​ចាត់​គេ ឲ្យ​ទៅ​មើល​ដាវីឌ​ដោយ​ប្រាប់​ថា ចូរ​សែង​នាំ​យក​វា​ទាំង​ដេក​នៅ​លើ​គ្រែ មក​ឲ្យ​អញ​បាន​សំឡាប់​ចេញ

16 តែ​កាល​ពួក​នោះ​បាន​ទៅ​ដល់ នោះ​ឃើញ​មាន​តែ​រូប​ផ្តេក​នៅ​គ្រែ ហើយ​នឹង​ខ្នើយ​រោម​ពពែ ដាក់​កើយ​ក្បាល​ទេ

17 ដូច្នេះ សូល​ទ្រង់​សួរ​មីកាល​ថា ម្តេច​ក៏​ឯង​បញ្ឆោត​អញ ហើយ​ទុក​ឲ្យ​សត្រូវ​អញ​រួច​ទៅ​ដូច្នេះ មីកាល​ទូល​ឆ្លើយ​ថា គាត់​បាន​កំហែង​ខ្ញុំ​ម្ចាស់​ថា ចូរ​ឲ្យ​អញ​ទៅ ចង់​ឲ្យ​អញ​សំឡាប់​ឯង​ឬ។

18 រីឯ​ដាវីឌ លោក​រត់​រួច​ទៅ​ដល់​សាំយូ‌អែល នៅ​ឯ​រ៉ាម៉ា ហើយ​ជំរាប​ពី​សេចក្តី​ទាំង​ប៉ុន្មាន ដែល​សូល​បាន​ធ្វើ​ដល់​ខ្លួន រួច​លោក និង​សាំយូ‌អែល​ក៏​នាំ​គ្នា​ទៅ​នៅ​ឯ​ណា‌យ៉ូត

19 មាន​គេ​ទូល​ដល់​សូល​ថា មើល ដាវីឌ​នៅ​ត្រង់​ណា‌យ៉ូត​ដែល​នៅ​ស្រុក​រ៉ាម៉ា

20 នោះ​សូល​ទ្រង់​ក៏​ចាត់​គេ​ឲ្យ​ទៅ​ចាប់ តែ​កាល​គេ​ឃើញ​ពួក​ហោរា​កំពុង​តែ​ទាយ និង​សាំយូ‌អែល​ឈរ​ធ្វើ​ជា​មេ​លើ​គេនោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ ទ្រង់​ក៏​មក​សណ្ឋិត​លើ​ពួក​អ្នក ដែល​សូល​ចាត់​ឲ្យ​ទៅ​នោះ ហើយ​គេ​ក៏​ទាយ​ដែរ

21 កាល​ដំណឹង​នោះ​បាន​ឮ​ទៅ​ដល់​សូល នោះ​ទ្រង់​ចាត់​១​ពួក​ឲ្យ​ទៅ​ទៀត តែ​អ្នក​ទាំង​នោះ​ក៏​ទាយ​ដែរ សូល​ទ្រង់​ចាត់​ពួក​មនុស្ស​ឲ្យ​ទៅ​អស់​វារៈ​ជា​គំរប់​៣​ដង តែ​គេ​ទាយ​ដូច​គ្នា​ទាំង​អស់