6 នោះសូលទ្រង់ក៏ស្តាប់តាមពាក្យយ៉ូណាថាន ព្រមទាំងចេញវាចាស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា វាមិនត្រូវស្លាប់ទេ
7 រួចមកយ៉ូណាថានហៅដាវីឌមក ប្រាប់សេចក្តីទាំងនោះដល់លោក ក៏នាំដាវីឌទៅឯសូល រួចលោកនៅចំពោះទ្រង់ ដូចកាលពីដើមវិញ។
8 សម័យនោះ កើតមានចំបាំងម្តងទៀត ហើយដាវីឌក៏ចេញទៅច្បាំងនឹងពួកភីលីស្ទីន ប្រហារសំឡាប់ជីវិតគេយ៉ាងសំបើម គេក៏រត់ពីមុខលោកទៅ។
9 រីឯកាលសូលកំពុងតែគង់ក្នុងដំណាក់ មានទាំងដែកពួយនៅព្រះហស្ត នោះវិញ្ញាណអាក្រក់ដែលមកពីព្រះយេហូវ៉ាក៏សណ្ឋិតលើទ្រង់ ឯដាវីឌ លោកកំពុងតែលេងភ្លេង
10 ស្រាប់តែសូលទ្រង់រកពួយដាវីឌភ្ជាប់នឹងជញ្ជាំង ដោយដែកពួយ ដែលលោកគេចផុតចេញពីចំពោះសូលទាន់ ហើយដែកពួយនោះត្រូវជញ្ជាំងវិញ ដូច្នេះដាវីឌក៏រត់រួចនៅយប់នោះឯង
11 ឯសូលទ្រង់ចាត់គេឲ្យទៅឯផ្ទះដាវីឌដើម្បីនឹងចាំយាម ហើយនឹងសំឡាប់លោកដល់ព្រឹកឡើង តែមីកាល ជាប្រពន្ធដាវីឌ ប្រាប់លោកថា បើអ្នកមិនរត់ទៅឲ្យរួចជីវិតនៅវេលាយប់នេះទេ នោះស្អែកឡើងអ្នកនឹងត្រូវស្លាប់ហើយ
12 ដូច្នេះ មីកាលបានសំរូតបញ្ចុះដាវីឌតាមបង្អួចទៅ ហើយលោកក៏រត់ចេញរួច