១ សាំយូអែល 2:1-4 KHOV

1 លំដាប់​នោះ ហាណា​ក៏​អធិស្ឋាន​ថា ចិត្ត​ខ្ញុំ​ម្ចាស់​រីក‌រាយ​សាទរ​ចំពោះ​ព្រះ‌អង្គ ស្នែង​ខ្ញុំ​ម្ចាស់​បាន​ថ្កើង​ឡើង​ដោយ​នូវ​ព្រះ‌យេហូវ៉ា មាត់​ខ្ញុំ​ម្ចាស់​បាន​បង្គ្រប​លើ​គូ​វិវាទ​របស់​ខ្ញុំ​ម្ចាស់ ដោយ​ព្រោះ​ខ្ញុំ​ម្ចាស់​មាន​សេចក្តី​អំណរ​ចំពោះ​សេចក្តី​សង្គ្រោះ​របស់​ទ្រង់

2 គ្មាន​ព្រះ​ណា​បរិសុទ្ធ ដូច​ព្រះ‌យេហូវ៉ា​ឡើយ ដ្បិត​ក្រៅ​ពី​ទ្រង់​គ្មាន​ព្រះ​ឯ​ណា​ទៀត​សោះ ក៏​គ្មាន​ព្រះ​ឯ​ណា​ដែល​ទុក​ជា​ថ្មដា ឲ្យ​ដូច​ព្រះ​នៃ​យើង​ខ្ញុំ​ដែរ

3 កុំ​ឲ្យ​ពោល​ពាក្យ​អំនួត​ដ៏​លើស‌លុប​ដូច្នេះ​ទៀត កុំ​ឲ្យ​មាន​សេចក្តី​ឃ្នើស‌ឃ្នង​ចេញ​ពី​មាត់​ឯង​ឡើយ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ដែល​ជ្រាប​ទាំង​អស់ គឺ​ទ្រង់​ហើយ ដែល​ថ្លឹង​អស់​ទាំង​អំពើ

4 ធ្នូ​នៃ​ពួក​ខ្លាំង​ពូកែ​បាន​បាក់​ហើយ តែ​ពួក​អ្នក​ដែល​ល្វើយ បាន​ក្រវាត់​ឡើង​ដោយ​កំឡាំង​វិញ