១ សាំយូអែល 2:24-30 KHOV

24 កុំ​ឡើយ កូន​អើយ ដ្បិត​សេចក្តី​ដែល​អញ​ឮ​គេ​និយាយ​នោះ​មិន​ល្អ​ទេ យ៉ាង​នោះ​ឯង​នាំ​ឲ្យ​រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា​ប្រព្រឹត្ត​រំលង​ហើយ

25 បើ​មនុស្ស​ម្នាក់​ធ្វើ​បាប​នឹង​ម្នាក់​ទៀត នោះ​មាន​ព្រះ​ទ្រង់​ជំនុំ‌ជំរះ​ដល់​អ្នក​នោះ តែ​បើ​មនុស្ស​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​វិញ នោះ​តើ​មាន​អ្នក​ណា​នឹង​ជួយ​អង្វរ​ឲ្យ​អ្នក​នោះ​បាន ប៉ុន្តែ គេ​មិន​ព្រម​ស្តាប់​តាម​ឪពុក​ទេ ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ប្រហារ​ជីវិត​គេ​ចោល

26 ឯ​សាំយូ‌អែល ជា​ក្មេង​នោះ​ក៏​ចេះ​តែ​មាន​វ័យ​ចំរើន​ធំ​ឡើង ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​គាប់​ចិត្ត​ដល់​មនុស្ស​លោក​កាន់​តែ​ច្រើន​ឡើង​ផង។

27 គ្រា​នោះ មាន​អ្នក​សំណប់​របស់​ព្រះ​មក​ឯ​អេលី​ពោល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​យ៉ាង​ដូច្នេះ តើ​អញ​មិន​បាន​លេច​មក ឲ្យ​ពួក​វង្ស​នៃ​អយ្យកោ​ឯង​ឃើញ ពី​កាល​ដែល​គេ​នៅ​ក្នុង​ដំណាក់​ផារ៉ោន នៅ​ស្រុក​អេស៊ីព្ទ​ទេ​ឬ​អី

28 តើ​អញ​មិន​បាន​រើស​យក​គេ ពី​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន មក​ធ្វើ​ជា​សង្ឃ​ដល់​អញ ឲ្យ​បាន​ពាក់​អេផូឌ ឡើង​ទៅ​ឯ​អាសនា​អញ ដើម្បី​នឹង​ដុត​គ្រឿង​ក្រអូប​នៅ​មុខ​អញ ព្រម​ទាំង​ចែក​ដង្វាយ​ទាំង​ប៉ុន្មាន​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដុត​ថ្វាយ ឲ្យ​ដល់​ពួក​គ្រួ​អយ្យកោ​ឯង​ផង​ទេ​ឬ​អី

29 បើ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​ជាន់​ឈ្លី​យញ្ញ‌បូជា និង​ដង្វាយ​របស់​អញ​ទាំង​ប៉ុន្មាន ដែល​អញ​បាន​បង្គាប់​ឲ្យ​ថ្វាយ​នៅ​ក្នុង​ដំណាក់​អញ ដោយ​រាប់​អាន​កូន​ឯង​ជា​ជាង​អញ​វិញ ដើម្បី​នឹង​ធ្វើ​ឲ្យ​ខ្លួន​ធាត់​ធំ ដោយ‌សារ​ចំណែក​វិសេស​ជាង​គេ​ក្នុង​អស់​ទាំង​ដង្វាយ​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​អញ​ដូច្នេះ

30 ហេតុ​នោះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​សន្យា​ឲ្យ​ពួក​គ្រួ​ឯង និង​វង្ស​ព្ធយុ‌កោ​ឯង បាន​ដើរ​នៅ​មុខ​អញ​ជា​ដរាប​ទៅ តែ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​យ៉ាង​នេះ​វិញ​ថា សូម​ឲ្យ​គំនិត​នោះ​បាន​ឆ្ងាយ​ចេញ​ពី​អញ​ទៅ ដ្បិត​អស់​អ្នក​ណា​ដែល​លើក​ដំកើង​អញ នោះ​អញ​នឹង​ដំកើង​អ្នក​នោះ​ឡើង​ដែរ ហើយ​អ្នក​ណា​ដែល​មើល‌ងាយ​ដល់​អញ នោះ​អញ​ក៏​មិន​រាប់​អាន​ដល់​គេ​ដែរ