១ សាំយូអែល 20:24-30 KHOV

24 ដូច្នេះ ដាវីឌ​ក៏​ទៅ​ពួន​នៅ​ឯ​ទី​វាល លុះ​ដល់​ថ្ងៃ​ចូល​ខែ​ហើយ នោះ​ស្តេច​ទ្រង់​ក៏​គង់​សោយ​ព្រះ‌ស្ងោយ

25 ទ្រង់​ក៏​គង់​នៅ​លើ​អាសនៈ​ត្រង់​ជិត​ជញ្ជាំង ដូច​ជា​សព្វ​១​ដង ឯ​យ៉ូណា‌ថាន​លោក​ឈរ​នៅ ហើយ​អ័ប៊ី‌នើរ​អង្គុយ​នៅ​ក្បែរ​សូល តែ​ឯ​កន្លែង​របស់​ដាវីឌ​នៅ​ជា​ទំនេរ​វិញ

26 ប៉ុន្តែ នៅ​ថ្ងៃ​នោះ សូល​ទ្រង់​មិន​បាន​មាន​ព្រះ‌បន្ទូល​អ្វី​សោះ​ដោយ​ស្មាន​ថា មាន​ការ​អ្វី​កើត​ឡើង​ហើយ ប្រាកដ​ជា​វា​មិន​ស្អាត​ទេ។

27 លុះ​ស្អែក​ឡើង ក្រោយ​ថ្ងៃ​ចូល​ខែ គឺ​ជា​ថ្ងៃ​ទី​២ កន្លែង​ដាវីឌ​នៅ​ក៏​តែ​ទំនេរ​ទៀត នោះ​សូល​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​យ៉ូណា‌ថាន​ជា​បុត្រា​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​កូន​អ៊ីសាយ​មិន​បាន​មក​បរិភោគ​ភោជ‌នាហារ ពី​ថ្ងៃ​ម្សិល‌មិញ ហើយ​ថ្ងៃ​នេះ​ផង

28 យ៉ូណា‌ថាន​ទូល​ឆ្លើយ​ថា ដាវីឌ​បាន​អង្វរ សូម​ឲ្យ​ទូល‌បង្គំ​បើក​ឲ្យ​គាត់​ទៅ​ឯ​បេថ្លេ‌ហិម​ហើយ

29 ដោយ​ថា សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ ដ្បិត​ពួក​គ្រួ​របស់​យើង​ខ្ញុំ គេ​នាំ​គ្នា​ថ្វាយ​យញ្ញ‌បូជា​នៅ​ក្នុង​ទី​ក្រុង ហើយ​បង​ខ្ញុំ​បាន​ផ្តាំ​ឲ្យ​ខ្ញុំ​ទៅ ដូច្នេះ បើ​អ្នក​អាណិត​មេត្តា​ដល់​ខ្ញុំ នោះ​សូម​ឲ្យ​ខ្ញុំ​ទៅ​សួរ​បង​ប្អូន​ខ្ញុំ​បន្តិច គឺ​ដោយ​ហេតុ​នោះ​បាន​ជា​គាត់​មិន​បាន​មក​បរិភោគ​ជា​មួយ​នឹង​បិតា​ទេ។

30 ខណៈ​នោះ សូល​ទ្រង់​ក៏​កើត​មាន​សេចក្តី​ខ្ញាល់​នឹង​យ៉ូណា‌ថាន ហើយ​បន្ទោស​ថា នែ អា​កូន​ម្នោម្នះ ហើយ​រឹង‌ចចេស អញ​ដឹង​ហើយ​ថា ដែល​ឯង​បាន​រើស​យក​កូន​អ៊ីសាយ​នេះ ទុក​ជា​មិត្រ​សំឡាញ់ នោះ​នឹង​បាន​ជា​សេចក្តី​ខ្មាស​ដល់​ឯង ហើយ​ជា​សេចក្តី​ខ្មាស​ដល់​កេរ‌ខ្មាស​របស់​ម្តាយ​ឯង​ថែម​ទៀត