១ សាំយូអែល 20:30-36 KHOV

30 ខណៈ​នោះ សូល​ទ្រង់​ក៏​កើត​មាន​សេចក្តី​ខ្ញាល់​នឹង​យ៉ូណា‌ថាន ហើយ​បន្ទោស​ថា នែ អា​កូន​ម្នោម្នះ ហើយ​រឹង‌ចចេស អញ​ដឹង​ហើយ​ថា ដែល​ឯង​បាន​រើស​យក​កូន​អ៊ីសាយ​នេះ ទុក​ជា​មិត្រ​សំឡាញ់ នោះ​នឹង​បាន​ជា​សេចក្តី​ខ្មាស​ដល់​ឯង ហើយ​ជា​សេចក្តី​ខ្មាស​ដល់​កេរ‌ខ្មាស​របស់​ម្តាយ​ឯង​ថែម​ទៀត

31 ដ្បិត​ដែល​កូន​អ៊ីសាយ​នេះ​រស់​នៅ​ផែនដី​ដរាប​ណា នោះ​ឯង​មិន​បាន​ខ្ជាប់‌ខ្ជួន​ឡើយ ហើយ​រាជ្យ​ឯង​ក៏​មិន​បាន​តាំង​ឡើង​ដែរ ដូច្នេះ ចូរ​ឲ្យ​គេ​ទៅ​នាំ​យក​វា​មក​ឯ​អញ​ឥឡូវ​នេះ ដ្បិត​វា​គួរ​ស្លាប់​ហើយ

32 តែ​យ៉ូណា‌ថាន​ទូល​ទាស់​ថា ហេតុ​អ្វី​បាន​ជា​គាត់​ត្រូវ​ស្លាប់ តើ​បាន​ធ្វើ​អ្វី​ខ្លះ

33 នោះ​សូល​ទ្រង់​ពួយ​ដែក​ពួយ​ទៅ ដើម្បី​ប្រហារ​យ៉ូណា‌ថាន ដោយ​ហេតុ​នោះ លោក​ក៏​បាន​ជ្រាប​ថា បិតា​បាន​សំរេច​ព្រះ‌ទ័យ​នឹង​សំឡាប់​ដាវីឌ​ហើយ

34 ដូច្នេះ យ៉ូណា‌ថាន​ក៏​ក្រោក​ពី​តុ​ឡើង ដោយ​មាន​សេចក្តី​កំហឹង​ជា​ខ្លាំង ហើយ​នៅ​ថ្ងៃ​ទី​២​នោះ លោក​មិន​បាន​បរិភោគ​អ្វី​សោះ ដោយ​មាន​សេចក្តី​ឈឺ‌ឆ្អាល​ចំពោះ​ដាវីឌ ហើយ​ពី​ព្រោះ​បិតា​បាន​ធ្វើ​ឲ្យ​មាន​សេចក្តី​ខ្មាស​ផង។

35 លុះ​ដល់​ព្រឹក​ឡើង យ៉ូណា‌ថាន​ក៏​ចេញ​ទៅ​ឯ​វាល​តាម​ពេល​ដែល​បាន​សន្យា​នឹង​ដាវីឌ ហើយ​មាន​ក្មេង​ម្នាក់​ទៅ​ជា​មួយ​ផង

36 លោក​ក៏​ប្រាប់​ដល់​ក្មេង​នោះ​ថា ចូរ​ឯង​រត់​ទៅ​យក​ព្រួញ ដែល​អញ​នឹង​បាញ់​ឥឡូវ​នេះ​មក កាល​ក្មេង​នោះ​កំពុង​រត់​ទៅ នោះ​លោក​បាញ់​ព្រួញ​១​ទៅ​ខាង​នាយ​វា